បាល់ទាត់អន្តរជាតិ
Denzel Dumfries កំពុងចរចាផ្ទេរជាមួយក្លឹបធំៗជាច្រើននៅអង់គ្លេស

ភ្នាក់ងាររបស់ខ្សែការពារក្លឹប Inter Milan គឺកីឡាករ Denzel Dumfries ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីពិភាក្សាជាមួយក្លឹបមួយចំនួននៅ Premier League។ នៅសល់ត្រឹមតែ 18 ខែទៀតប៉ុណ្ណោះ Dumfries នឹងផុតកុងត្រាជាមួយក្លឹបយក្សអ៊ីតាលី Inter Milan ហើយ។
ខ្សែការពារស្ដាំរូបនេះប្រហែលជាមិនបន្តកុងត្រាថ្មីជាមួយ AC Milan ឡើយ និងកំពុងបង្ហាញចេតនាក្នុងការស្វែងរកកន្លែងប្រកួតប្រជែងថ្មីក្នុងទឹកដីអង់គ្លេស។ ដោយឡែកកីឡាករសញ្ជាតិហូឡង់រូបនេះស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 10 ដង ពីការបង្ហាញខ្លួនសរុប 68 ប្រកួតសម្រាប់ក្លឹប Inter Milan។
យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា អ្នកតំណាងរបស់ Dumfries គឺលោក Rafaela Pimenta កំពុងព្យាយាមចរចាផ្ទេរជាមួយក្លឹបធំៗជាច្រើននៅ Premier League ដែលក្លឹបទាំងនោះរួមមាន Manchester United ផងដែរ។
ប្រភព: Sportsmole