បាល់ទាត់អន្តរជាតិ
Arsenal ច្រានចោលសំណើររបស់ Monaco ដែលចង់បានខ្សែបម្រើ Sambi Lokonga

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានច្រានចោលការដេញថ្លៃក្នុងទំហំទឹកប្រាក់ 7 លានផោន ពីក្លឹបបារាំង Monaco សម្រាប់ខ្សែបម្រើ Albert Sambi Lokonga។ ដោយឡែក Monaco កំពុងស្វែងរកការពង្រឹងក្រុមបន្ថែម បន្ទាប់ពីពួកគេបានលក់កីឡាករសំខាន់ៗមួយចំនួនកន្លងមក។
ទន្ទឹមនឹងនេះដែរ Albert Sambi Lokonga គឺជាកីឡាករដែលមិនសូវសំខាន់សម្រាប់ក្លឹបកាំភ្លើងធំឡើយ ដោយខ្សែបម្រើរូបនេះបានបង្ហាញខ្លួនត្រឹមតែ 6 ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ហើយមិនបានចូលលេងសូម្បីតែមួយប្រកួតក្នុងលីគចាប់តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ។
លើសពីនេះទៅទៀត ក្លឹបកាំភ្លើងធំ Arsenal កំពុងត្រៀមនាំយកខ្សែបម្រើចំណូលថ្មី Moises Caicedo របស់ក្លឹប Brighton ក្នុងខែមករានេះ ដែលជាសញ្ញាមួយប្រាប់ថា Albert Sambi Lokonga គួរតែដល់ពេលចាកចេញហើយ។ ដូច្នេះក្លឹបកាំភ្លើងធំនឹងព្យាយាមលក់ Albert Sambi Lokonga ឲ្យបានកាន់តែឆាប់កាន់តែល្អ ប៉ុន្តែក្នុងតម្លៃផ្ទេរដ៏សមរម្យមួយ។
ប្រភព: Dailypost