បាល់ទាត់អន្តរជាតិ
អតីតវីរបុរសម្នាក់របស់ក្លឹប Arsenal អះអាងថា គាត់គឺជាអ្នកណែនាំ Bellerin ឲ្យខ្ចីជើងទៅ Real Betis

អតីតវីរបុរសរបស់ Arsenal លោក Robert Pires បានសារភាពថា គាត់បាននិយាយជាមួយ Hector Bellerin ហើយបានណែនាំឲ្យខ្សែការពារ Arsenal រូបនេះ ផ្លាស់ទៅ Real Betis ក្នុងលក្ខខ័ណ្ឌខ្ចីជើង។
យ៉ាងណាមិញ Bellerin គឺជាអតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona ហើយបានផ្ទេរមកលេងនៅ Arsenal ក្នុងឆ្នាំ 2011 និងបានផ្ទេរទៅប្រទេសអេស្ប៉ាញវិញ ដោយចូលរួមជា Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល នៅឆ្នាំ 2021-2022។
កីឡាករវ័យ 27 ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា មិនសូវមានឱកាសក្នុងការបង្ហាញសមត្ថភាពនៅ Emirates នោះឡើយ ប៉ុន្តែគាត់បានលេងជាប្រចាំនៅក្លឹបថ្មី Real Betis ក្នុងរដូវកាលនេះ។
មុនពេលធ្វើការសម្រេចចិត្តផ្ទេរទៅទឹកដីអេស្ប៉ាញ ជាមួយក្លឹប Real Betis នោះ ខ្សែការពារ Bellerin បានស្វែងរកដំបូន្មានពីវីរបុរសរបស់ក្លឹប Arsenal លោក Pires ហើយលោកក៏បានណែនាំឲ្យគាត់ផ្ទេរទៅ Real Betis និងណែនាំអំពីការរំពឹងទុក ក្នុងការអាចបង្ហាញសមត្ថភាពជាប្រចាំ ក្រោមការដឹកនាំរបស់ Manuel Pellegrini ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi