Connect with us

បាល់ទាត់អន្តរជាតិ

របួស​ទៀត​ហើយ!!! Ousmane Dembele នឹង​ខកខាន​ការ​ប្រកួត​សម្រាប់ Barcelona រយៈ​ពេល 3 ទៅ 4 សប្ដាហ៍

Published

on

សំណាង​អាក្រក់​ប្រហែល​ជា​មិន​កើត​ឡើង​សម្រាប់​កីឡាករ​គ្រប់​រូប​នោះ​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​កើត​ឡើង​ញឹកញាប់​សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​បារាំង Ousmane Dembele។ ស្រប​ពេល​ដែល​គាត់​កំពុង​រីករាយ​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​ខ្លួន​ក្នុង​រដូវកាល​នេះ Ousmane Dembele បាន​រង​របួស​ជា​ថ្មី​ម្ដង​ទៀត​ហើយ។

កីឡាករ​ឆ្នើម​រូបនេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទីលាន​ប្រកួត​នៅ​នាទីទី 24 ក្នុង​ជំនួប​រវាង Barcelona ជាមួយ Girona កាល​ពី​ម្សិលមិញ​នេះ។ Dembele មាន​បញ្ហា​សាច់​ដុំភ្លៅ ខណៈ​ពេល​ដែល​បាន​​រត់​កាត់​គូប្រកួត​របស់​ខ្លួន។ ដំបូង​ឡើយ​គាត់​បាន​ព្យាយាម​លេង​បន្ត​ទៀត ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​កីឡាករ​រូប​នេះ​បាន​បង្ហាញ​សញ្ញា​ថា គាត់​មិន​អាច​បន្ត​បាន​ឡើយ ហើយ​ក៏​សម្រេច​ចិត្ត​ប្ដូរ​ចេញ​តែ​ម្ដង។

យោងតាម​របាយការណ៍​ចុងក្រោយ​មួយ​ពី Fansjavimiguel បាន​ឲ្យ​ដឹង​ថា Ousmane Dembele នឹង​អវត្តមាន​ពី​លើ​ទីលាន​ប្រកួត​រយៈពេល 3 ទៅ 4 សប្តាហ៍។ ដូច្នេះ​គាត់​នឹង​ខកខាន​ការ​ប្រកួត​របស់ Barcelona ជាមួយ​ក្លឹប Real Betis, Sevilla, Villarreal និង Manchester United ជើង​ទីមួយ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Europa League ផង​ដែរ។

ប្រភព: Fansjavimiguel

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២