បាល់ទាត់អន្តរជាតិ
Lionel Messi នឹងបង្ហាញខ្លួនក្នុងជំនួបជាមួយ Reims នៅរំលងអាធ្រាតនេះ

តារាឆ្នើម Lionel Messi ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងក្នុងជំនួបរបស់ Paris Saint-Germain (PSG) ជួបជាមួយនឹងក្លឹប Reims ក្នុងការប្រកួតក្របខណ្ឌ Ligue 1 នៅម៉ោង 2:45 នាទី រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។ យ៉ាងណាមិញក្លឹបយក្សរបស់បារាំង PSG កំពុងសម្លឹងមើលជ័យជំនះក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីការបរាជ័យរបស់ពួកគេក្រោមស្នាដៃក្លឹប Rennes កាលពីប៉ុន្មានសប្តាហ៍មុន។
ដោយឡែក Lionel Messi បានសម្រាកតាំងពីប្រកួតមិត្តភាពនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតមកម្ល៉េះ ដោយគាត់មិនបានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Coupe de France ឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមរបស់លោក Christophe Galtier នៅតែអាចទទួលបានជ័យជំនះដ៏ត្រចះត្រចង់ ក្នុងការយកឈ្នះក្លឹប Pays de Cassel ជាមួយនឹងលទ្ធផល 7-០ ខណៈដែល Kylian Mbappe ស៊ុតបាន 5 គ្រាប់ម្នាក់ឯង។
កាលពីម្សិលមិញនេះក្លឹប Paris Saint-Germain បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង 21 នាក់របស់ខ្លួនហើយ សម្រាប់ប្រកួតទល់នឹង Reims ក្នុងនោះក៏មានតារាឆ្នើមទាំង 3 របស់ពួកគេផងដែរគឺ Lionel Messi, Kylian Mbappe និង Neymar Jr។ បច្ចុប្បន្ន PSG កំពុងឈរនៅចំណាត់ថ្នាក់លេខ 1 របស់ Ligue 1 ប៉ុន្តែមានពិន្ទុដាច់ពីក្រុមលេខ 2 គឺក្លឹប RC Lens ត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។
ប្រភព: Sportskeeda
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥
-
Uncategorized18 hours ago
Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?