បាល់ទាត់អន្តរជាតិ
Mitoma ស៊ុត 1 គ្រាប់ចុងម៉ោងទម្លាក់ Liverpool ចេញពី FA Cup

កាលពីម្សិលមិញនេះក្លឹប Brighton & Hove Albion បានទម្លាក់ក្រុមការពារតំណែងជើងឯក FA Cup ជាមួយនឹងជ័យជម្នះ 2-1 ក្នុងការប្រកួតជុំទី 4 ដែលធ្វើឡើងនៅកីឡដ្ឋាន American Express Community។
ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kaoru Mitoma គឺជាម្ចាស់គ្រាប់បាល់ទី 2 របស់ Brighton ហើយក៏ជាគ្រាប់បាល់ជ័យជំនះនៅក្នុងការប្រកួតនោះផងដែរ។ យ៉ាងណាមិញ Liverpool រកបានគ្រាប់បាល់បើកឆាក ដែលស៊ុតបញ្ចូលទីដោយ Harvey Elliott នៅនាទីទី 30។
ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាននៅនាទីទី 39 ខ្សែការពារ Lewis Dunk រកបានគ្រាប់បាល់តាមស្មើវិញ។ ក្រុមទាំង 2 នៅតែបន្តលេងវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានគ្រាប់បាល់បន្ថែមទៀតឡើយ។ ការប្រកួតមិនទាន់បញ្ចប់ នៅនាទីទី 90+2 ទៅហើយនោះ ខ្សែប្រយុទ្ធស្លាប Kaoru Mitoma បានស៊ុតបាល់ 1 គ្រាប់យ៉ាងល្អ ធ្វើឲ្យក្លឹបរបស់ខ្លួនឡើងទៅវគ្គបន្ទាប់ និងទម្លាក់ហង្សក្រហម Liverpool ត្រឹមនេះតែម្ដង។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!