បាល់ទាត់អន្តរជាតិ
Inter Milan កំពុងចរចាខ្ចីជើង Harry Maguire ដើម្បីយកទៅជំនួសកន្លែងរបស់ Milan Skriniar

ក្លឹប Inter Milan ត្រូវបានគេរាយការណ៍មកថា បានទាក់ទងមកកាន់ក្លឹបបិសាចក្រហម Manchester United ដើម្បីពិភាក្សាអំពីការខ្ចីជើងខ្សែការពារ Harry Maguire។ ដោយឡែកកាពីតែនក្រុមរបស់ក្លឹបបិសាចក្រហមរូបនេះ បានបាត់បង់ឱកាសក្នុងការបង្ហាញខ្លួនក្នុងជម្រើសដំបូងនៅ Old Trafford បន្ទាប់ពីមានទម្រង់លេងធ្លាក់ចុះខ្លាំង។
ទោះបីជា Harry Maguire បានលេង 90 នាទីពេញនៃការប្រកួតថ្មីៗនេះទល់នឹង Reading ក្នុងពានរង្វាន់ FA Cup កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនពិតមែន ប៉ុន្តែការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះគាត់បានបង្ហាញខ្លួនក្នុងជម្រើសដំបូងត្រឹមតែ 4 ដងប៉ុណ្ណោះ។
ខ្សែការពារ Raphael Varane និង Lisandro Martinez បានក្លាយជាខ្សែការពារកណ្តាលក្នុងជម្រើសដំបូងរបស់លោក Erik ten Hag ខណៈដែល Victor Lindelof និង Luke Shaw ក៏ជាជម្រើសដែលមុន Harry Maguire ផងដែរ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Inter Milan បានទាក់ទងមកក្លឹបម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាល ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំយកខ្សែការពារសញ្ជាតិអង់គ្លេស ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ Inter Milan ពិតជាត្រូវការខ្សែការពារចំណូលថ្មីម្នាក់ជាចាំបាច់ ខណៈដែលខ្សែការពារឆ្នើម Milan Skriniar គ្រោងនឹងផ្ទេរទៅចូលរួមជាមួយ Paris Saint-Germain ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi