បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមប្រកាសពីការចុះហត្ថលេខាលើ Marcel Sabitzer

កាលពីមុននេះបន្តិច ក្លឹបបិសាចក្រហម Manchester United បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធចំណូលថ្មី Marcel Sabitzer ជាផ្លូវការណ៍ហើយ ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
យ៉ាងណាមិញកីឡាករសញ្ជាតិអូទ្រីស Marcel Sabitzer បានចូលរួមជាមួយក្លឹបបិសាចក្រហម ក្នុងលក្ខខណ្ឌខ្ចីជើងពី Bayern Munich រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ (ខែមិថុនា ឆ្នាំ 2023)។ ដូចគ្នានេះដែរកីឡាករវ័យ 28 ឆ្នាំ Marcel Sabitzer បានក្លាយជាគោលដៅនៃការចង់បានភ្លាមៗពីក្លឹប Manchester United បន្ទាប់ពី Christian Eriksen បានរងរបួសកជើង ហើយត្រូវសម្រាកពីទីលានប្រកួតរហូតដល់ 3 ខែ។
ការផ្ទេររបស់ Marcel Sabitzer មក Old Trafford ត្រូវបានគេដឹងថា ជាការខ្ចីជើងដល់ចប់រដូវកាលដោយគ្មានជម្រើស រឺលក្ខខណ្ឌទិញផ្ដាច់កុងត្រាឡើយ។ កីឡាករវ័យ 28 ឆ្នាំរូបនេះ នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតនៅ Allianz Arena ប៉ុន្តែមិនសូវមានឱកាសបង្ហាញខ្លួនបានទៀងទាត់ឡើយក្នុងរដូវកាលនេះ ដោយសារតែ Joshua Kimmich និង Leon Goretzka នៅតែមានទម្រង់លេងលេចធ្លោរ និងជាទីពេញចិត្តរបស់គ្រូបង្វឹក។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល