បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមផ្ទេរខ្សែការពារពីក្លឹបអាមេរិច LA Galaxy

យោងតាមរបាយការណ៍ពីអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប LA Galaxy សម្រាប់ខ្សែការពារ Julian Araujo ហើយ។ តម្លៃដែលបានព្រមព្រៀងគ្នារវាងក្លឹបទាំង 2 គឺជិត 4 លានផោន។
យ៉ាងណាមិញ Julian Araujo នឹងចុះកុងត្រាដល់ឆ្នាំ 2026 ជាមួយឈុតយុវជនរបស់ Barcelona (Barcelona B)។ ខ្សែការពាររូបនេះមិនទាន់ត្រូវបានក្លឹបប្រើសម្រាប់លេងជាមួយឈុតធំនោះទេ ហើយក្លឹបយក្សនៅកាតាឡាន់មួយនេះ ក៏មិនមានគម្រោងចុះហត្ថលេខាលើខ្សែការពារចំណូលថ្មីដែរ។
Barcelona កំពុងព្យាយាមស្វែងរកខ្សែបម្រើម្នាក់ដែលមានគុណភាពលេងបានល្អ ខណៈដែល Soyan Amrabat របស់ Fiorentina គឺជាជម្រើសដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណាក្លឹប Barcelona នឹងស្នើខ្ចីជើង Amrabat រហូតដល់ចប់រដូវកាល ដោយមានលក្ខខណ្ឌក្នុងការទិញផ្ដាច់កុងត្រា ព្រោះពេលនេះកាលៈទេសៈនៃហិរញ្ញវត្ថុរបស់ពួកគេ គឺមិនអាចទិញផ្ដាច់កុងត្រាកីឡាករសញ្ជាតិម៉ារ៉ុករូបនេះបានភ្លាមៗទេ។
ប្រភព: Sportskeeda