បាល់ទាត់អន្តរជាតិ
Arsenal ដាក់គោលដៅឆក់យកខ្សែបម្រើ Florian Grillitsch ជាមួយនឹងការផ្ទេរដែលគ្មានតម្លៃខ្លួន
ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Florian Grillitsch របស់ក្លឹប Hoffenheim លើការផ្ទេរដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅនេះ (នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយបានចុះផ្សាយ)។

យ៉ាងណាមិញ កុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអូទ្រីស Florian Grillitsch ជាមួយក្លឹប Hoffenheim នឹងត្រូវផុតកំណត់នៅចុងខែមិថុនានេះផងដែរ។

ក្រុមកាំភ្លើងធំកំពុងសម្លឹងមើលការកែលម្អនៅតំបន់បម្រើរបស់ពួកគេ នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។ យោងតាម The Telegraph ក៏បានរាយការណ៍ផងដែរថា Grillitsch ត្រូវបានបញ្ចូលទៅក្នុងបញ្ជីគោលដៅរបស់ Arsenal ខណៈដែលមានក្លឹបមួយចំនួនទៀតក៏បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះដែរ។

ប្រភព: Metro
