បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូប ដែលមានតម្លៃខ្លួនផ្ទេរថ្លៃបំផុតក្នុងអំឡុងខែមករានេះ

ទីផ្សារដោះដូរកីឡាករនៅខែមករាបានខិតជិតមកដល់ទីបញ្ចប់ហើយ។ វាជាការផ្ទេររដូវរងារដែលមានសកម្មភាពដោះដូរកីឡាករច្រើនជាងសព្វមួយដងផងដែរ។ ក្លឹបធំៗមួយចំនួននៅទ្វីបអឺរ៉ុបាននាំចូលកីឡាករដែលខ្លួនចង់បាន និងលក់ចេញកីឡាករដែលពួកគេមិនត្រូវការ។ នៅក្នុងអត្ថបទនេះដែរ យើងនឹងលើកយកសកម្មភាពផ្ទេរកីឡាករដែលមានតម្លៃថ្លៃៗបំផុតទាំង 5 ប្រចាំខែមករា ឆ្នាំ 2023 នេះ។
5. Benoit Badiashile (ផ្ទេរពី AS Monaco ទៅ Chelsea) – តម្លៃ 38 លានអឺរ៉ូ
4. Cody Gakpo (ផ្ទេរពី PSV ទៅ Liverpool) – តម្លៃ 42 លានអ៊ឺរ៉ូ
3. Anthoy Gordon (ផ្ទេរពី Everton ទៅ Newcastle United) – តម្លៃ 45.6 លានអ៊ឺរ៉ូ
2. Mykhaylo Mudryk (ផ្ទេរពី Shakhtar Donetsk ទៅ Chelsea) – តម្លៃ 70 លានអ៊ឺរ៉ូ
1. Enzo Fernandez (ផ្ទេរពី Benfica ទៅ Chelsea) – តម្លៃ 121 លានអ៊ឺរ៉ូ
ប្រភព: Sportskeeda