បាល់ទាត់អន្តរជាតិ
ប្រធាន La Liga ថា មានតែ Real Madrid ប៉ុណ្ណោះ ដែលអាចនាំយក Mbappe និង Haaland មកអេស្ប៉ាញបាន

ប្រធាន La Liga លោក Javier Tebas បានអះអាងថា ក្លឹបអធិរាជស Real Madrid មានសមត្ថភាពអាចចុះហត្ថលេខាលើ Kylian Mbappe របស់ PSG និង Erling Haaland របស់ Manchester City បាន នាពេលអនាគត។
យ៉ាងណាមិញ កាលពីពេលកន្លងទៅ Real Madrid ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើ Kylian Mbappe ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គាត់បានផុតកំណត់នៅ PSG ក្នុងខែមិថុនា ឆ្នាំ 2022។
ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះបានបដិសេធមិនចាកចេញពីប្រទេសរបស់គាត់ ហើយបានចុះហត្ថលេខាលើការបន្តកុងត្រាថ្មីរយៈពេល 3 ឆ្នាំជាមួយក្លឹបយក្សបារាំង Paris Saint-Germain។ ដូចគ្នានេះដែរ យោងតាមរបាយការណ៍ El Nacional ក៏បានឲ្យដឹងថា ក្នុងអំឡុងពេលនោះ Haaland ក៏ជាកីឡាករដែលក្លឹប Real Madrid ចង់បានផងដែរ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះបានចូលរួមជាមួយ Manchester City ខណៈដែល Real Madrid នៅរងចាំចម្លើយរបស់ Kylian Mbappe។
ដោយឡែកថ្មីៗនេះ នៅពេលត្រូវបានសួរថា តើ Mbappe និង Haaland អាចផ្ទេរមក La Liga ដែរ រឺទេ ពេលនោះលោក Javier Tebas ដែលជាប្រធាន La Liga បានប្រាប់ទៅកាន់ទូរទស្សន៍ El Chiringuito ថា៖ “ប្រសិនបើ Haaland និង Mbappe ផ្លាស់មកអេស្ប៉ាញ មានតែ Real Madrid ទេ ដែលអាចចុះហត្ថលេខាលើពួកគេបាន”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi