បាល់ទាត់អន្តរជាតិ
Aubameyang អាចនឹងត្រឡប់មក Barcelona វិញ នៅចុងបញ្ចប់នៃរដូវកាលនេះ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លឹបតោខៀវ Chelsea ត្រូវបានរំពឹងថា នឹងទទួលបានការដេញថ្លៃពី Barcelona ដើម្បីចុះហត្ថលេខាលើគាត់ត្រឡប់មកទឹកដីអេស្ប៉ាញវិញនៅរដូវក្តៅខាងមុខ។ កីឡាករសញ្ជាតិហ្គាបុងរូបនេះបានចាកចេញពីក្លឹបកាតាឡាន់កាលពីរដូវក្តៅឆ្នាំមុន ដោយចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្នុងតម្លៃផ្ទេរ 12 លានអឺរ៉ូ។
ចាប់តាំងពីការផ្ទេររបស់ Aubameyang ទៅកាន់កីឡដ្ឋាន Stamford Bridge រហូតមកដល់ពេលនេះ យើងនៅតែមើលឃើញថា មិនមានអ្វីពិសេស រឺលេចធ្លោរគួរឲ្យកត់សម្គាល់ឡើយ ហើយខ្សែប្រយុទ្ធឆ្នើមរូបនេះថែមទាំងបាត់បង់ឱកាសក្នុងការបង្ហាញសមត្ថភាពជាច្រើននៅលើទីលានប្រកួតទៀតផង។ ក្នុងការបង្ហាញខ្លួន 17 លើកនៅរដូវកាលនេះ គាត់បានក្លាយជាជម្រើសដំបូងត្រឹមតែ 10 ដងប៉ុណ្ណោះ ដោយបានស៊ុតបាល់បញ្ចូលទី 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង។
យោងតាមសារព័ត៌មាន Evening Standard បានឲ្យដឹងថា កីឡាករវ័យ 33 ឆ្នាំរូបនេះ អាចនឹងត្រូវបានក្លឹបកាតាឡាន់ Barcelona ដាក់ការដេញថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីនាំយកគាត់ត្រឡប់មក Camp Nou វិញ។ ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធមួយចំនួនដូចជា Raphinha, Ferran Torres និង Ansu Fati ត្រូវបានគ្រូបង្វឹកលោក Xavier Hernandez អស់ទំនុកចិត្តទៅហើយ។ គ្រូបង្វឹករូបនេះ ពេញចិត្តនឹងសមត្ថភាពរបស់ Aubameyang ដែលធ្លាប់បានជួយក្លឹបកន្លងមក។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona