Connect with us

បាល់ទាត់អន្តរជាតិ

Juventus កំពុង​​ពិចារណា​លក់ Paul Pogba នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លក់​អតីត​ខ្សែបម្រើ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Paul Pogba បន្ទាប់​ពី​ពួក​គេ​មាន​ការ​ធុញ​ទ្រាន់​នឹង​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ដែល​តែងតែ​មាន​របួស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

Paul Pogba ដែល​បច្ចុប្បន្ន​មាន​​​វ័យ 29 ឆ្នាំ ​បាន​ស៊ូទ្រាំ​​នឹង​​របួស​ក្នុង​រដូវកាល​ថ្មី​លើក​ដំបូង​របស់​គេ​នៅ Juventus ដោយ​មិន​ទាន់​បាន​លេង​សម្បី​តែ​មួយ​ប្រកួត​ឡើយ នៅ​រដូវកាល​នេះ គិត​ចាប់​តាំង​ពី​គាត់​បាន​ផ្ទេរ​ពី Manchester United ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន។

យ៉ាង​ណា​មិញ​ខ្សែបម្រើ Paul Pogba ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ Juventus នៅ​រដូវកាល​នេះ ក្នុង​ការ​ប្រកួត​វគ្គ 8 ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ Coppa Italia ជា​មួយ Lazio នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ បាន​ធ្វើ​ឲ្យ​គាត់​សម្រាក​រយៈពេល​យូរ​បន្ថែម​ទៀត ហើយ​កាល​ពី​ពេល​កន្លង​មក​គាត់​ថែម​ទាំង​ខកខាន​ការ​ប្រកួត FIFA World Cup ឆ្នាំ 2022 នៅ​កាតា​​ផង​ដែរ។

យោងតាម​សារ​ព័ត៌មាន Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ក្លឹប​សេះ​បង្កង់ Juventus ឥឡូវ​នេះ​មាន​ការ​ធុញទ្រាន់​នឹង​ស្ថានភាព​របស់ Pogba ជា​ខ្លាំង ហើយ​ស្ថានភាព​របស់​គាត់​កំពុង​ក្លាយ​ជា​បញ្ហា​កាន់តែ​ខ្លាំង​ឡើង​នៅ Allianz។ ទន្ទឹម​នឹង​នេះ​ដែរ​លោក Massimiliano Allegri ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប ក៏​យល់​ស្រប​នឹង​ជម្រុញ​ដល់​គំនិត​នៃ​ការ​លក់​កីឡាករ​រូប​នេះ​ចេញ​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២