បាល់ទាត់អន្តរជាតិ
PSG ចង់នាំយក Benjamin Pavard មកទឹកដីកំណើតរបស់ខ្លួនវិញ

ក្លឹប Paris Saint-Germain (PSG) ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Bayern Munich គឺកីឡាករ Benjamin Pavard ខណៈដែលកីឡាកររូបនេះកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅទឹកដីអេស្ប៉ាញដោយចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ផងដែរ។
កីឡាករវ័យ 26 ឆ្នាំ Benjamin Pavard នៅតែមានទម្រង់លេងលេចធ្លោរគួឲ្យកត់សម្គាល់នៅ Allianz Arena ចាប់តាំងពីការផ្ទេរពី VfB Stuttgart ក្នុងតម្លៃ 35 លានអឺរ៉ូកាលពីរដូវរងារឆ្នាំ 2019។ គាត់ធ្លាប់លើកពានសរុបចំនួន 10 មកហើយជាមួយ Bayern Munich រហូតមកដល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយខ្សែការពារស្តាំរូបនេះ ត្រូវបានគេគិតថា នឹងចាកចេញពីទឹកដីអាឡឺម៉ង់នៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលជាមួយនឹងកុងត្រារបស់គាត់នឹងផុតកំណត់ក្នុងរយៈពេល 18 ខែចុងក្រោយផងដែរ។ យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG កំពុងចាប់អារម្មណ៍ជាខ្លាំងទៅលើ Pavard ជាមួយនឹងការចង់ចុះហត្ថលេខាលើគាត់នៅមុនរដូវកាល 2023-2024 ខាងមុខនេះ។ ក្លឹប Paris Saint-Germain នឹងត្រូវប្រឈមមុខជាមួយការប្រកួតប្រជែងពី Barcelona ដែលពួកគេក៏មានបំណងចង់បានខ្សែការពារស្តាំរូបនេះដែរ បន្ទាប់ពីការចាកចេញរបស់ Hector Bellerin ទៅ Sporting CP។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ