Connect with us

បាល់ទាត់អន្តរជាតិ

Thomas Muller ប្រាប់​ពី​អារម្មណ៍​ភ្ញាក់​ផ្អើល​ដែល Sabitzer សម្រេច​ចិត្ត​ផ្ទេរ​ទៅ Manchester United

Published

on

ខ្សែបម្រើ​ប្រយុទ្ធ Thomas Muller របស់​ក្លឹប Bayern Munich បាន​និយាយ​ថា គាត់​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង នៅ​ពេល​ដែល​មិត្ត​រួម​ក្រុម​របស់​គាត់​គឺ​ខ្សែបម្រើ Marcel Sabitzer បាន​ចាកចេញ​ពី​ក្លឹប​ម្ចាស់​ជើង​ឯក Bundesliga សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

យ៉ាង​ណា​មិញ​ខ្សែបម្រើ Thomas Muller ក៏​បាន​និយាយ​ផង​ដែរ​ថា Sabitzer មិន​ទាន់​បញ្ចប់ រឺ​ចាកចេញ​ពី Bayern Munich នោះ​ទេ ដោយ​អះអាង​ថា បុរស​សញ្ជាតិ​អូទ្រីស​រូប​នេះ នឹង​ត្រឡប់​មក​កាន់​ទឹកដី​អាឡឺម៉ង់​វិញ បន្ទាប់​ពី​ភារកិច្ច​នៃ​ការ​ខ្ចី​ជើង​របស់​គាត់​​នៅ Old Trafford បញ្ចប់​ទៅ​នៅ​ចុង​រដូវកាល​នេះ។

កន្លង​មក Marcel Sabitzer ពិត​ជា​មាន​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​ប្រជែង​តំណែង​លេង​ឲ្យ​បាន​ទៀង​ទាត់​នៅ Bayern Munich ហើយ​ទាំង​នេះ​គឺ​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​គាត់​សុខ​ចិត្ត​ចាកចេញ​ពី​លីគ​កំពូល​នៃ​ប្រទេស​អាឡឺម៉ង់​ទៅ​ចូលរួម​ជា​មួយ Manchester United។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២