បាល់ទាត់អន្តរជាតិ
Arsenal កំពុងចរចាបន្តកុងត្រាថ្មីជាមួយកីឡាករឆ្នើមរបស់ខ្លួន 2 រូប
ក្លឹបកាំភ្លើងធំ Arsenal កំពុងចរចាបន្តកុងត្រាថ្មីដល់កីឡាករឆ្នើម 2 រូបរបស់ខ្លួនគឺ Bukayo Saka និង William Saliba (នេះបើយោងតាមការចុះផ្សាយរបស់ talkSPORT)។ ទន្ទឹមនឹងនេះដែរថ្មីៗនេះ Gabriel Martinelli ទើបនឹងបានយល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹងកុងត្រារយៈពេលវែងរហូតដល់ឆ្នាំ 2027។
Arsenal ពេលនេះមានបំណងចង់បន្តកុងត្រាថ្មីបន្ថែមលើកុងត្រាបច្ចុប្បន្នរយៈពេលយូរដល់ Bukayo Saka និង William Saliba ឲ្យដូចនឹងកីឡាករប្រេស៊ីល Gabriel Martinelli ដែរ។ ខណៈដែលកីឡាករសញ្ជាតិអង់គ្លេស និងខ្សែការពារសញ្ជាតិបារាំងរូបនេះកំពុងមានទម្រង់លេងលេចធ្លោរខ្លាំង ក្លឹបកាំភ្លើងធំចង់ចងជើងពួកគេមិនឲ្យចាកចេញពី Emirates និងរារាំងការប៉ុនប៉ងចង់បានពីក្លឹបដទៃ។
យ៉ាងណាមិញគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍ថា បានផ្ដល់យោបល់ឲ្យក្លឹបយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងប្រាក់ឈ្នួលខ្ពស់ដែល Bukayo Saka និង William Saliba ចង់បាន ដើម្បីឲ្យតារាឆ្នើមទាំង 2 រូបនេះ រួមដំណើរដ៏វែងឆ្ងាយជាមួយនឹង Arsenal បន្តទៀត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti