Connect with us

បាល់ទាត់អន្តរជាតិ

Mason Greenwood ចង់​ចាកចេញ​ពី​ទឹកដី​អង់គ្លេស ដើម្បី​ចាប់​ផ្ដើម​ជីវិត​បាល់ទាត់​របស់​ខ្លួន​សារ​ជា​ថ្មី

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Mason Greenwood របស់​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​ការ​ចាកចេញ​ពី​ប្រទេស​អង់គ្លេស​ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន ដើម្បី​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​អាជីព​បាល់ទាត់​របស់​ខ្លួន​ដែល​កំពុង​ស្វិត​ក្រៀម​ស្រពោន។

យោងតាម​របាយការណ៍​ដែល​បាន​លើក​ឡើង​ដោយ The Sun បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ អាច​នឹង​បើក​ចិត្ត​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ប្រទេស​ចិន ប្រសិន​បើ​ក្នុង​ករណ៍​ក្លឹប​បិសាច​ក្រហម​បញ្ចប់​កុងត្រា​របស់​គាត់ ដោយ​ផ្អែក​លើ​រឿង​អាស្រូវ​ផ្លូវភេទ​​កន្លង​មក។

ថ្មីៗ​នេះ Mason Greenwood ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ខណៈ​ដែល​សាក្សី 12 នាក់​បាន​បដិសេធ​មិន​សហការ​លើ​រឿង​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក្លឹប​បិសាចក្រហម Manchester United បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ ដើម្បី​ដឹង​ច្បាស់​បន្ថែម​ទៀត។

កាសែត The Sun បាន​អះអាង​ថា Greenwood មិន​សប្បាយ​ចិត្ត​នឹង​អាកប្បកិរិយា​បែប​នេះ​របស់​ក្លឹប​បិសាចក្រហម ហើយ​គាត់​កំពុង​ពិចារណា​ពី​អនាគត​របស់​ខ្លួន​ជាមួយ​នឹង​ពួក​គេ។ របាយ​ការណ៍​បន្ថែម​ទៀត​ថា Mason Greenwood ធ្លាប់​​បាន​ប្រាប់​មិត្តភ័ក្តិ​របស់​គាត់​កាល​ពី​ឆ្នាំ​មុន​ថា គាត់​មិន​ចង់​នៅ​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United បន្ត​ទៀត​ឡើយ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២