បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 កំពុងត្រៀមផ្ទេរ Aubameyang នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបអ្នកមានបុណ្យ Barcelona, AC Milan និង Atletico Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការផ្ទេរមួយនៅរដូវក្តៅខាងមុខនេះសម្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្លឹបតោខៀវ Chelsea។
យ៉ាងណាមិញកីឡាករសញ្ជាតិហ្គាបុងរូបនេះហាក់ដូចជាទទួលរងភាពសោកសៅជាបន្តបន្ទាប់ គិតចាប់តាំងពីការផ្ទេរទៅ Stamford Bridge កាលពីថ្ងៃទី 6 ខែកញ្ញាឆ្នាំមុន។ ក្រៅពីមានទម្រង់លេងមិនសូវល្អ Aubameyang ថែមទាំងត្រូវបានក្លឹបតោខៀវជម្រុះឈ្មោះចេញពីបេក្ខភាពជាកីឡាករសម្រាប់លេងក្នុងក្របខ័ណ្ឌ UEFA Champions League ទៀតផង។
តាមស្ថានភាពជាក់ស្ដែងដែលកើតឡើងនៅពេលនេះ Aubameyang ពិតជាភាគរយខ្ពស់បំផុតក្នុងការចាកចេញពីទឹកដីអង់គ្លេស បើទោះបីជាកុងត្រារបស់គាត់នៅមានសុពលភាពរហូតដល់ឆ្នាំ 2024 ក៏ដោយ។ មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា កាលពីខែមករាកន្លងទៅ Barcelona នឹងនាំយកកីឡាករវ័យ 33 ឆ្នាំរូបនេះត្រឡប់ទៅ Camp Nou វិញ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុបានធ្វើឲ្យកិច្ចព្រមព្រៀងផ្ទេរមិនអាចទៅរួច។ ដោយឡែកថ្មីៗនេះកាសែត Daily Mail បានអះអាងថា Barcelona នៅតែមានចិត្តចង់បាន Aubameyang ខណៈដែលក្លឹប Atletico Madrid និងក្លឹបយក្សអ៊ីតាលី AC Milan ក៏ពេញចិត្តនឹងខ្សែប្រយុទ្ធឆ្នើមរូបនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល