បាល់ទាត់អន្តរជាតិ
គ្រូ PSG ប្រាប់មូលហេតុដែល Messi អាចរកគ្រាប់បាល់ជ័យជំនះទៅលើ Toulouse

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានក្លាយជាតួអង្គដ៏សំខាន់ ខណៈដែល PSG បានវាយបកយកឈ្នះក្លឹប Toulouse ជាមួយនឹងលទ្ធផល 2-1 នៅក្នុងការប្រកួតក្របខណ្ឌ Ligue 1 កាលពីម្សិលមិញនេះ។ ដូចគ្នានេះដែរ ក្លឹបយក្សបារាំងធ្វើការប្រកួតដោយមិនមានវត្តមានរបស់ Kylian Mbappe និង Neymar ឡើយ ប៉ុន្តែពួកគេនៅតែអាចទទួលបានជ័យជំនះ។
នៅក្នុងការប្រកួតនោះដែរ ដំបូងឡើយក្រុមភ្ញៀវ Toulouse បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកមុន តាមរយៈការហ្វ្រីឃីគរបស់ខ្សែបម្រើ Van den Boomen នៅនាទីទី 20។ យ៉ាងណាក្ដី មិនយូរប៉ុន្មាននៅនាទីទី 38 ខ្សែការពារ Achraf Hakimi បានស៊ុតបាល់ពីចម្ងាយដ៏ល្អ ដើម្បីតាមស្មើក្នុងលទ្ធផល 1-1។ ការប្រកួតតង់ទី 2 បានចាប់ផ្ដើម ទម្រង់លេងរបស់ PSG ហាក់ដូចជាប្រែប្រួលខ្លាំង ហើយធ្វើឲ្យ Lionel Messi រកឱកាសក្នុងការស៊ុតបញ្ចូលទី 1 គ្រាប់នៅនាទីទី 58។ លទ្ធផល 2-1 នេះដែរក៏បានអូសបន្លាយពេលរហូតដល់ចប់ការប្រកួត។
ក្រោយការប្រកួតបញ្ចប់ទៅគ្រូបង្វឹកលោក Christophe Galtier បានលើកឡើងថា Messi គឺជាកីឡាករដ៏សំខាន់ដែលផ្លាស់ប្ដូរលទ្ធផលក្នុងការប្រកួតសម្រាប់ក្រុម។ Galtier បាននិយាយថា “ខ្ញុំសុំឲ្យក្រុមលេងសម្រាប់ Messi ដើម្បីឲ្យគាត់មានឱកាសច្រើន ហើយមិនចាំបាច់រាប់រងការងារមួយចំនួននៅលើទីលាននោះទេ។ ដៃគូរបស់គាត់ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ និងបង្កើនចលនាដើម្បីឲ្យគាត់រកឃើញចន្លោះនៃការបញ្ជូនបាល់ រឺស៊ុតបញ្ចូលទី។ ចន្លោះតូចៗដែល Messi តែងតែធ្វើនេះ ពិតជាកម្រមានណាស់នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន”។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!