បាល់ទាត់អន្តរជាតិ
កីឡាករមួយចំនួនរបស់បិសាចក្រហម មិនចង់ឲ្យក្លឹបនាំយក Mason Greenwood មកវិញ

ថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានលើកឡើងថា កីឡាករមួយចំនួនរបស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ប្រឆាំងនឹងគំនិតនៃការចង់នាំយក Mason Greenwood ត្រឡប់មកក្លឹបវិញ បើទោះបីជាកីឡាកររូបនេះរួចទោសពីការចោទប្រកាន់ ហើយអាចបន្តអាជីពបាល់ទាត់របស់ខ្លួនវិញក៏ដោយ។
យ៉ាងណាមិញកីឡាករសញ្ជាតិអង់គ្លេស Mason Greenwood ត្រូវបានចោទប្រកាន់លើការប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានការបង្ខិតបង្ខំ និងការវាយដំបង្កគ្រោះថ្នាក់ដល់រាងកាយទៅលើនារីម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយនៅដើមសប្ដាហ៍នេះ ការចោទប្រកាន់ទាំងអស់ដែលពាក់ព័ន្ធនឹង Greenwood ត្រូវបានតុលាការច្រានចោល ហើយគាត់នឹងត្រូវបានដោះលែងឲ្យមានសេរីភាពជាធម្មតា។ បច្ចុប្បន្ន Manchester United កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងដោយឡែកមួយរបស់ពួកគេទៅលើរឿងនេះ មុនពេលសម្រេចចិត្តលើការនាំយកកីឡាករវ័យ 21 ឆ្នាំរូបនេះមកចូលក្រុមវិញ។
យ៉ាងណាមិញមានរបាយការណ៍មួយបានអះអាងថា កីឡាកររបស់ក្លឹបបិសាចក្រហមមួយចំនួនមិនមានគំនិតចង់ឲ្យក្លឹបនាំយក Greenwood មកវិញនោះទេ ដោយពួកគេគិតថា នឹងប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុម ហើយបើគ្មាន Greenwood ក្នុងក្រុម ក៏ Manchester United ទទួលបាន 42 ពិន្ទុពី 21 ប្រកួតនៅ Premier League រដូវកាលនេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!