បាល់ទាត់អន្តរជាតិ
Mason Mount បដិសេធកុងត្រាថ្មីរបស់ក្លឹបតោខៀវ Chelsea

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានបរាជ័យក្នុងការប៉ុនប៉ងជាលើកចុងក្រោយរបស់ពួកគេក្នុងការបន្តកុងត្រាថ្មីជាមួយ Mason Mount ខណៈដែលកុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើប្រយុទ្ធរូបនេះមានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។
ចាប់តាំងពីឡើងមកលេងជាមួយឈុតធំជាលើកដំបូងក្នុងខែសីហា ឆ្នាំ 2020 ខ្សែបម្រើប្រយុទ្ធ Mason Mount បានក្លាយជាកីឡាករដ៏សំខាន់នៅ Stamford Bridge។ កីឡាករវ័យ 24 ឆ្នាំរូបនេះស៊ុតបញ្ចូលទីសរុប 33 គ្រាប់ និង 37 Assists ក្នុងការបង្ហាញខ្លួន 188 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
បច្ចុប្បន្ន Mason Mount ស្ថិតនៅក្នុងកុងត្រារយៈពេលតិចជាង 18 ខែ ដែលក្លឹបតោខៀវចាំបាច់ត្រូវធ្វើការចរចាបន្តកុងត្រាថ្មីលើតារាឆ្នើមរូបនេះជាចាំបាច់។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Mason Mount មិនទាន់ផ្តល់ភ្លើងខៀវសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួននៅឡើយទេ បើទោះបីជាកុងត្រាថ្មីដែល Chelsea ផ្ដល់ជូនហាក់ដូចជាមានប្រាក់ពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ ថ្វីត្បិតតែយ៉ាងនេះពិតមែន តែបើធៀបទៅនឹង Reece James និង Raheem Sterling ប្រាក់ពលកម្មរបស់គាត់ នៅមានកម្រិតទាបជាង ហើយវាក៏ជាហេតុផលមួយដែល Mason Mount មិនព្រមបន្តកុងត្រាថ្មីដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ