បាល់ទាត់អន្តរជាតិ
តាបារី Maurizio Sarri ចង់នាំយក Jorginho ទៅកាន់ទឹកដីអ៊ីតាលីវិញ

លោក Maurizio Sarri គឺជាគ្រូបង្វឹកដែលដឹកនាំនៅ Lazio ចង់នាំយកអតីតកូនក្រុមរបស់ខ្លួន គឺខ្សែបម្រើសញ្ជាតិអ៊ីតាលី Jorginho មកកាន់ប្រទេសអ៊ីតាលីវិញ ខណៈខ្សែបម្រើ Chelsea រូបនេះទំនងជាមិនត្រូវបានផ្ដល់កុងត្រាថ្មីនៅ Stamford Bridge បន្តទៀតឡើយ។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 ហើយមានការរំពឹងទុកអំពីអនាគតរបស់គាត់ថា នឹងមិនអាចបន្តលេងនៅទឹកដីអង់គ្លេសនោះឡើយ។ យ៉ាងណាមិញ ភ្នាក់ងាររបស់ Jorginho គឺលោក Joao Santos តែងតែនិយាយអំពីការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញផងដែរ។
ទោះជាយ៉ាងណា Lazion មិនមែនជាក្រុមតែមួយដែលមានទំនាក់ទំនងចង់បាន Jorginho នោះទេ ដោយក្លឹបសេះបង្កង់ Juventus ក៏ធ្លាប់បានចាប់អារម្មណ៍លើខ្សែបម្រើវ័យ 30 រូបនេះដែរ។
ដោយឡែកដៃគូរបស់ Jorginho គឺកីឡាករ N’Golo Kante ក៏នឹងត្រូវផុតកុងត្រា ក្នុងពេលជាមួយគ្នានេះដែរ ហើយក្លឹបតោខៀវ Chelsea ក៏អាចនឹងបាត់បង់ខ្សែការពារ Andreas Christensen និង Antonio Rudiger។
ប្រភព: 90 Min