Connect with us

បាល់ទាត់អន្តរជាតិ

Leeds United ប្រកាស​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ពី​តំណែង

Published

on

កាល​ពី​ម្សិលមិញ​នេះ​ក្លឹប Leeds United បាន​ប្រកាស​បញ្ជាក់​ថា ពួកគេ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​លោក Jesse Marsch ហើយ។ យ៉ាង​ណា​មិញ​គ្រូ​បង្វឹក​សញ្ជាតិ​អាមេរិច​រូប​នេះ បាន​ចូល​មក​កាន់​តំណែង​នេះ បាន​តិច​ជាង​មួយ​ឆ្នាំ​ប៉ុណ្នោះ​នៅ Elland Road។

គ្រូ​បង្វឹក​វ័យ 49 ឆ្នាំ Jesse Marsch ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង បន្ទាប់​ពី​ការ​ដឹកនាំ 7 ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ Premier League រដូវកាល​នេះ ដោយ​មិន​ទទួល​ជ័យជម្នះ​ទាល់តែ​សោះ។ លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន Leeds United កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទី 17 ដោយ​មាន​ពិន្ទុ​ស្មើ​ក្រុម​ដែល​នៅ​ក្នុង​តំបន់​ត្រូវ​កាត់​ចោល​ដែរ គ្រាន់តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​តែ​ប៉ុណ្ណោះ។

លោក Jesse Marsch បាន​ដឹកនាំ​ប្រកួត​ចុងក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ ក្រោយ​ពី​បរាជ័យ 1-0 ជាមួយ Nottingham Forest មិន​តិច​ជាង 24 ម៉ោង​ឡើយ គ្រូ​បង្វឹក​រូប​នេះ​ក៏​ត្រូវ​បាន​ក្លឹប​ប្រកាស​បណ្ដេញ​ចេញ​តែ​ម្ដង។ ការ​ចាញ់​ប្រកួត​ចុងក្រោយ​នេះ គឺ​ជា​ការ​ចាញ់​លើក​ទី 10 ហើយ​ក្នុង​ចំណោម​ប្រកួត​សរុប 20 ប្រកួត​សម្រាប់ Leeds United ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២