បាល់ទាត់អន្តរជាតិ
បែកធ្លាយរឿង Manchester United បរាជ័យក្នុងសំណើរ 100 លានផោន ដើម្បីចុះហត្ថលេខាលើ Declan Rice
ក្លឹបបិសាចក្រហម Manchester United ថ្មីៗនេះត្រូវបានគេរាយការណ៍ថា បានបរាជ័យជាមួយនឹងសំណើរ 100 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹបញញួរធំ West Ham United គឺកីឡាករ Declan Rice កាលពីរដូវក្តៅឆ្នាំមុន។
កន្លងមកកីឡាករសញ្ជាតិអង់គ្លេសវ័យ 24 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅក្លឹបកំពូលៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីមានទម្រង់លេងដ៏លេចធ្លោរសម្រាប់ក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន។ Declan Rice គឺជាកីឡាករចាស់ទុំមួយរូបរបស់ West Ham United ខណៈដែលគាត់បង្ហាញខ្លួនសរុបរហូតដល់ 222 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និង Assists បាន 12 ដង។
ទោះបីជាយ៉ាងណាក៏ដោយក្រុមរបស់លោក Erik ten Hag មិនអាចនាំយក Declan Rice មក Old Trafford ឡើយ ដោយការចរចាផ្ទេរមិនត្រូវរូវគ្នា។ នៅទីបំផុតពួកគេបានសម្រេចចិត្តផ្ទេរកីឡាករសញ្ជាតិប្រេស៊ីល Casemiro ពី Real Madrid ក្នុងតម្លៃប្រហែល 70 លានផោនជំនួសវិញ។ យោងតាមការអត្ថាធិប្បាយរបស់លោក Jim White តាមរយៈ talkSPORT បានឲ្យដឹងថា កាលពីរដូវក្ដៅឆ្នាំមុន Manchester United បានដាក់ដេញថ្លៃរហូតដល់ 100 លានផោនសម្រាប់ Declan Rice ប៉ុន្តែត្រូវបានច្រានចោលដោយ West Ham United ដោយពួកគេចង់បានច្រើនជាង 120 លានផោនឯណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona ត្រៀមឆ្មក់ឱកាសចុះហត្ថលេខាលើ Rafael Leao
-
បាល់ទាត់អន្តរជាតិ4 days ago
គ្រូបង្វឹកទី 2 នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញនាពេលឆាប់ៗខាងមុខ
-
បាល់ទាត់អន្តរជាតិ4 days ago
ស្ថានភាពផ្លាស់ប្ដូរខ្លាំង! Barcelona ត្រៀមបន្តកុងត្រាថ្មីជាមួយ Raphinha