Connect with us

បាល់ទាត់អន្តរជាតិ

Vinicus Jr បោះពាក្យ​ទៅ​កាន់​ខ្សែការពារ​របស់​ក្លឹប Mallorca ថា៖ ពួក​គេ​នឹង​មិន​មាន​លុយ​ច្រើន​ដូច​គាត់​ឡើយ

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Vinicius Junior គឺ​ជា​ចំណុច​មួយ​នៃ​ការ​ចាប់​អារម្មណ៍​ក្នុង​ប្រកួត​ដែល Real Madrid ចាញ់ 1-0 ក្រោម​ថ្វី​ជើង​របស់​ក្លឹប RCD Mallorca កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ គ្រាប់បាល់​ចូលទី​ខ្លួនឯង​របស់ Nacho នៅ​ដើម​តង់​ទី 1 គ្រប់​គ្រាន់​សម្រាប់​​ផ្តល់ 3 ពិន្ទុ​ដល់​ក្រុម​ម្ចាស់​ផ្ទះ។

នៅ​ក្នុង​ការ​ប្រកួត​នោះ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Vinicius Junior ត្រូវ​បាន​តាម​បិទ​យ៉ាង​ស្អិត​ពី​ខ្សែការពារ​របស់ RCD Mallorca ខណៈ​ដែល​គាត់​ត្រូវ​បាន​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​ពិន័យ​សរុប​រហូត​ដល់ 10 ដង​ក្នុង​អំឡុង​ពេល​ប្រកួត​នោះ។

ខ្សែការពារ Pablo Maffeo និង Antonio Raillo ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​តាម​បិទ Vinicius Jr។ យោង​តាម​របាយការណ៍​ពី El Chiringuito បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេល​នោះ Vinicius បាន​ប្រាប់​ទៅ​កាន់​កីឡាករ​របស់ RCD Mallorca ថា៖ “សមត្ថភាព​នៅ​លើ​ទីលាន​របស់​ពួក​ឯង​ពិត​ជា​អន់​ខ្លាំង​ណាស់ ហើយ​បន្ទាប់​ពី​ចូល​និវត្តន៍​ពី​បាល់ទាត់ ឯង​នឹង​​ត្រូវ​ស្វែងរក​ការងារ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ហើយ ព្រោះ​ឯង​នឹង​មិន​មាន​លុយ​ច្រើន​ដូច​ខ្ញុំ​ទេ”។

ប្រភព: Sportskeeda

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២