បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ក្រុមជម្រើសជាតិបារាំងថា គ្រូ PSG ពឹងផ្អែកទាំងស្រុងពេកទៅលើ Messi, Mbappe និង Neymar

អតីតខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិបារាំងលោក Bixente Lizarazu បានអះអាងថា គ្រូបង្វឹករបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) ពឹងផ្អែកខ្លាំងពេកទៅលើ Lionel Messi, Kylian Mbappe និង Neymar Jr។
យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុនក្លឹបម្ចាស់ជើងឯក Ligue 1 ធ្វើមិនសូវបានល្អឡើយកាលពីប្រកួតទល់នឹង Toulouse ប៉ុន្តែពួកគេបានយកឈ្នះក្នុងលទ្ធផល 2-1។ យ៉ាងណាមិញទាំង Mbappe និង Neymar សុទ្ធតែត្រូវអវត្តមានដោយសារបញ្ហារបួស ហើយយើងសង្កេតឃើញថា ទម្រង់ប្រយុទ្ធរបស់ពួកគេនៅខាងលើហាក់ដូចជាមិនសូវមុតស្រួចឡើយ។
ដោយឡែកនៅមួយសប្ដាហ៍ទៀតប៉ុណ្ណោះ PSG នឹងត្រូវធ្វើការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ជាមួយ Bayern Munich ដែលជាក្រុមខ្លាំងនៅអាឡឺម៉ង់។ ទន្ទឹមនឹងនេះ មជ្ឃដ្ឋានបាល់ទាត់បានមើលឃើញថា ការយកឈ្នះ Bayern Munich ពិតជាលំបាកណាស់ ប្រសិនបើ PSG បាត់បង់កីឡាករណាម្នាក់ក្នុងចំណោម Lionel Messi, Kylian Mbappe និង Neymar Jr។
ដូចគ្នានេះដែរលោក Bixente Lizarazu ដែលធ្លាប់ជាអតីតខ្សែការពារឈ្នះពាន World Cup ដែរនោះបានយល់ឃើញថា Bayern Munich ក៏មិនមែនជាក្រុមខ្លាំងពេកនោះទេ ព្រោះពួកគេក៏ជួបវិបត្តិកីឡាករដែលរបួសដែរ ប៉ុន្តែលោក Christophe Galtier ដែលជាគ្រូបង្វឹករបស់ PSG ពឹងផ្អែកទាំងស្រុងពេកទៅលើ Lionel Messi, Kylian Mbappe និង Neymar Jr។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi