បាល់ទាត់អន្តរជាតិ
Neymar និង Sergio Ramos ជាពីរបួស និងអាចបង្ហាញខ្លួនក្នុងជំនួបជាមួយ Marseille បាន

គ្រូបង្វឹករបស់ក្លឹបយក្សបារាំង Paris Saint-Germain លោក Christophe Galtier បានបញ្ជាក់ថា Neymar និង Sergio Ramos អាចបង្ហាញខ្លួនក្នុងការប្រកួត Coupe de France វគ្គ 16 ក្រុមចុងក្រោយដែលត្រូវប៉ះក្រុមខ្លាំង Marseille នៅទី 9 ខាងមុខនេះ។
យ៉ាងណាមិញក្លឹបម្ចាស់ជើងឯកបារាំង ជាក្លឹបមួយក្នុងចំណោមក្លឹបធំៗជាច្រើនដែលជួបវិបត្តិរបួសកីឡាករក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទាំង Neymar និង Ramos សុទ្ធតែមានបញ្ហារបួសក្រលៀន។ Neymar បានខកខាន ការប្រកួត 2 លើកចុងក្រោយនៅ Ligue 1 ដែលប៉ះនឹង Montpellier HSC និង Toulouse។
ខ្សែការពារ Sergio Ramos គឺជាអ្នករងរបួសទីពីរក្នុងការប្រកួតពេលប៉ះ Montpellier ខណៈដែល Mbappe ជាកីឡាករដំបូង ដែលរបួសភ្លៅហើយត្រូវសម្រាកពីទីលានរហូតដល់ 3 សប្តាហ៍។ ដោយឡែកគ្រូបង្វឹករបស់ក្លឹបលោក Christophe Galtier បានបញ្ជាក់ថា Neymar និង Sergio Ramos អាចបង្ហាញខ្លួនក្នុងការប្រកួតនៅសប្ដាហ៍នេះបាន ហើយអ្នកទាំង 2 ក៏បានចូលរួមក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃអង្គារម្សិលមិញនេះរួចមកហើយដែរ។
ប្រភព: Sportsmole