បាល់ទាត់អន្តរជាតិ
ប្រសិនបើ Luis Enrique ក្លាយជាគ្រូបង្វឹកថ្មីរបស់ Chelsea នោះគាត់នឹងចុះហត្ថលេខាផ្ទេរកីឡាករ Barcelona រូបនេះ

អតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Luis Enrique នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Ferran Torres ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea។ យ៉ាងណាមិញរបាយការណ៍ថ្មីៗចុងក្រោយនេះ ត្រូវបានគេលើកឡើងថា Luis Enrique នឹងក្លាយជាបេក្ខភាពម្នាក់ ក្នុងការស្នងតំណែងរបស់លោក Graham Potter។
យោងតាមរបាយការណ៍ពី Fichajes បានអះអាងថា លោក Luis Enrique នឹងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Torres ពី Barcelona ប្រសិនបើគាត់កាន់កាប់តំណែងជាគ្រូបង្វឹកនៅ Stamford Bridge។ ដោយឡែកបច្ចុប្បន្ននេះក្លឹបតោខៀវ Chelsea កំពុងជួបភាពច្របូកច្របល់ជាខ្លាំងក្នុងរដូវកាលថ្មីនេះ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ 9 នៅតារាង Premier League បើទោះបីជាពួកគេបានចំណាយប្រាក់យ៉ាងច្រើនក្នុងការចុះហត្ថលេខានាំយកកីឡាករចំណូលថ្មីក៏ដោយ។
ទោះបីជាលោក Graham Potter ទើបនឹងមកជំនួសតំណែងរបស់ Thomas Tuchel កាលពីខែកញ្ញាឆ្នាំមុនក៏ដោយ ក៏ទម្រង់លេងរបស់ក្រុមមិនល្អប្រសើរឡើងឡើយ។ គ្រូបង្វឹកសញ្ជាតិអង់គ្លេស Graham Potter មិនអាចបង្វែរទម្រង់លេងរបស់ Chelsea បានឡើយ ហើយត្រូវបានគេមើលឃើញថា តំណែងជាគ្រូបង្វឹករបស់គាត់ ក៏មិនគង់វង្សយូរបន្តទៀតដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi