បាល់ទាត់អន្តរជាតិ
Rio Ferdinand ថា Lisandro Martinez គឺជាខ្សែការពារកណ្តាលល្អបំផុតនៅ Premier League

អតីតកីឡាករ និងជាប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Manchester United លោក Rio Ferdinand បានអះអាងថា បច្ចុប្បន្ន Lisandro Martinez គឺជាខ្សែការពារកណ្តាលម្នាក់ដែលល្អជាងគេបំផុតនៅក្របខ័ណ្ឌ Premier League។ យ៉ាងណាមិញបច្ចុប្បន្ន Lisandro Martinez គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លឹបបិសាចក្រហម ចាប់តាំងពីបានមកដល់ទឹកដី Old Trafford កាលពីរដូវក្តៅឆ្នាំមុន។
បុរសដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ Newell’s Old Boys រូបនេះ បានបង្ហាញខ្លួនសរុបចំនួន 31 ប្រកួតហើយសម្រាប់ក្លឹបបិសាចក្រហម Manchester United ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ផងដែរ។ កីឡាករវ័យ 25 ឆ្នាំរូបនេះមានកម្ពស់ត្រឹមតែ 1 ម៉ែត្រ 75 ប៉ុណ្ណោះ ដែលដំបូងឡើយ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនវាយតម្លៃថា គាត់នឹងមិនអាចលេងតទល់នឹងខ្សែប្រយុទ្ធឆ្នើមៗជាច្រើននៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានឡើយ។
ផ្ទុយមកវិញ Lisandro Martinez បានធ្វើឲ្យអ្នករិះគន់គាត់ជាច្រើនមានការភ្ញាក់ផ្អើល ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរនៅតំបន់ការពារកណ្ដាលរបស់ខ្លួន។ ខ្សែការពាររូបនេះថែមទាំងបានរួមចំណែកយ៉ាងខ្លាំងក្នុងការលើកពាន FIFA World Cup របស់អាហ្សង់ទីនទៀតផង។ ទន្ទឹមនឹងនេះដែរថ្មីៗនេះលោក Rio Ferdinand ដែលធ្លាប់ជាមនុស្សម្នាក់ដែលរិះគន់លើខ្សែការពាររូបនេះដែរនោះ បានលើកឡើងថា ចរិតលក្ខណៈរបស់ Lisandro Martinez សាកសមជាអ្នកការពារដ៏អស្ចារ្យ ហើយបច្ចុប្បន្ននេះនៅ Premier League គាត់ជាខ្សែការពារដ៏ល្អបំផុត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona