បាល់ទាត់អន្តរជាតិ
Dembele នឹងខកខានមិនបានលេង 8 ប្រកួតទៀតឲ្យ Barcelona

ខ្សែប្រយុទ្ធស្លាប Ousmane Dembele របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា នឹងអាចត្រឡប់មកទីលានវិញ ក្នុងការប្រកួត La Liga ជាមួយ Real Madrid នៅថ្ងៃទី 19 ខែក្រោយ។ កីឡាករសញ្ជាតិបារាំងរូបនេះមានទម្រង់លេងលេចធ្លោរខ្លាំងក្នុងអំឡុងយុទ្ធនាការរដូវកាលឆ្នាំ 2022-23 នេះដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 7 ដង ក្នុងការបង្ហាញខ្លួនសរុប 28 ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 25 ឆ្នាំរូបនេះបានរងរបួសសរសៃពួរអំឡុងពេលការប្រកួត La Liga ជាមួយ Girona កាលពីថ្ងៃទី 28 ខែមករា ហើយចាប់តាំងពីពេលនោះមកគាត់បានខកខានការប្រកួតលីគជាមួយ Barcelona ដែលប៉ះជាមួយ Real Betis និងក្លឹប Sevilla។
យោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា ក្រុមគ្រូពេទ្យរបស់ Barcelona បានកំណត់ពេលប្រកួត El Clasico នៅថ្ងៃទី 19 ខែមីនា ជាការប្រកួតដែល Ousmane Dembele អាចចូលលេងបាន និងជាពីរបួសមួយរយភាគរយ។ បច្ចុប្បន្ន Dembele នឹងបន្តទទួលការព្យាបាលកាយសម្បទារយៈពេល 15 ថ្ងៃបន្ថែមទៀត មុនពេលអាចវិលត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ9 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!