បាល់ទាត់អន្តរជាតិ
Achraf Hakimi អាចនឹងខកខានក្នុងការប្រកួតរបស់ PSG ប៉ះនឹង Bayern Munich សប្ដាហ៍ក្រោយ

Achraf Hakimi ត្រូវបានគេរាយការណ៍ថា បានក្លាយជាកីឡាករចុងក្រោយបង្អស់ដែលស្ថិតក្នុងបញ្ជីរបួសរបស់ក្លឹបយក្សបារាំង Paris Saint-Germain ដែលរបួសនោះគឺពាក់ព័ន្ធនឹងបញ្ហាសរសៃពួរ។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ គឺជាកីឡាករឆ្នើមម្នាក់របស់ PSG ក្នុងរដូវកាលឆ្នាំ 2022-2023 នេះ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និង Assists បាន 5 ដង ក្នុងការបង្ហាញខ្លួន 29 ប្រកួត។
កីឡាករវ័យ 24 ឆ្នាំរូបនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៅតំបន់ការពារស្តាំរបស់ PSG ចាប់តាំងពីបានផ្ទេរពី Inter Milan នៅរដូវក្តៅឆ្នាំ 2021 ហើយគាត់ថែមទាំងបានរួមចំណែករកបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យ Lionel Messi បានម្ដងផងដែរ ក្នុងជ័យជម្នះ 2-1 នៅក្នុងការប្រកួត Ligue 1 កាលពីចុងសប្តាហ៍មុនលើក្រុម Toulouse។
ដោយឡែក Achraf Hakimi បានលេងពេញ 90 នាទី ខណៈដែល PSG បានចាញ់ក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុម Marseille ក្នុងការប្រកួត Coupe de France វគ្គ 16 ក្រុមចុងក្រោយកាលពីថ្ងៃពុធកន្លងទៅ ខណៈដែលប្រកួតបន្ទាប់នឹងត្រូវប៉ះ Monaco ក្នុងក្របខ័ណ្ឌកំពូល Ligue 1។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការអះអាងរបស់ L’Equipe បានឲ្យដឹងថា Hakimi មានបញ្ហាសរសៃពួរពេលប្រកួតជាមួយ Marseille កាលពីប៉ុន្មានថ្ងៃមុននេះ ហើយបច្ចុប្បន្នកំពុងមានការសង្ស័យថា គាត់នឹងខកខានការប្រកួតនៅចុងសប្តាហ៍នេះដែលត្រូវប៉ះ Monaco។ លើសពីនេះដែរ Achraf Hakimi ក៏អាចនឹងមិនបានលេងក្នុងការប្រកួតជើងទីមួយនៃការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ PSG ជាមួយនឹង Bayern Munich ដែលធ្វើឡើងនៅកីឡដ្ឋាន Parc des Princes នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi