បាល់ទាត់អន្តរជាតិ
Luis Diaz ត្រៀមវិលត្រឡប់ចូលទីលានវិញ ក្រោយសម្រាកដោយសាររបួសតាំងពីខែតុលាមក

ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Luis Diaz នឹងធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមឡើងវិញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដោយឡែកកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះបានរងរបួសជង្គង់តាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ។
ជាការពិតណាស់យោងតាមរបាយការណ៍ចុងក្រោយមួយពី Sky Sports បានបញ្ជាក់ថា Luis Diaz គ្រោងនឹងត្រឡប់សម្រាប់ការប្រកួតរបស់ Liverpool វិញនៅខែក្រោយ ប្រហែលជាពេលវេលានៃការប្រកួតជើងទីពីរនៃការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយដែលត្រូវប៉ះនឹង Real Madrid នៅថ្ងៃទី 15 ខែមីនា។
ការវិលត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធរូបនេះនឹងក្លាយជាដំណឹងដ៏គួរឲ្យរំភើបសម្រាប់អ្នកគាំទ្រ ក៏ដូចជាក្លឹបទាំងមូល ដែលបច្ចុប្បន្នពួកគេកំពុងត្រូវការខ្សែប្រយុទ្ធស្លាបដ៏ម្នាក់ ដើម្បីរួមចំណែកដល់ក្រុម និងជួយបញ្ជូនបាល់ចូលប្រអប់គ្រោះថ្នាក់ ហើយបង្កើតឱកាសសម្រាប់ខ្សែប្រយុទ្ធកណ្ដាល។
ប្រភព: 90min