Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti បដិសេធ​ថា គាត់​មិន​បាន​ដឹង​លឺ​រឿង​អ្វីៗ​ទាំង​អស់ ពាក់​ព័ន្ធ​នឹង​ការ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​​ប្រេស៊ីល

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អធិរាជស Real Madrid លោក Carlo Ancelotti បាន​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​លើក​ឡើង​ថា លោក​កំពុង​ពិភាក្សា​ជា​មួយ​ប្រទេស​ប្រេស៊ីល អំពី​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ដែល​កំពុង​នៅ​ទំនេរ។

យ៉ាង​ណា​មិញ​ពេល​នេះ​គ្រូ​បង្វឹក​ឆ្នើម​សញ្ជាតិ​​អ៊ីតាលី​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក ដើម្បី​រៀបចំ​ក្រុម​របស់​គាត់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Club World Cup នៅ​ថ្ងៃ​ស្អែក​នេះ ដែល​ត្រូវ​ត​ទល់​នឹង​ក្លឹប​របស់​អារ៉ាប៊ីសាអូឌីត Al-Hilal។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ថ្មីៗ​នេះ​មាន​ការ​ជជែក​វែកញែក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ជុំវិញ​អនាគត​របស់​គ្រូ​បង្វឹក Real Madrid ហើយ​របាយការណ៍​មួយ​របស់ ESPN នៅ​ក្នុង​ប្រទេស​ប្រេស៊ីល បាន​អះអាង​ថា Carlo Ancelotti បាន​យល់​ព្រម​ក្នុង​ការ​ធ្វើ​ជា​គ្រូបង្វឹក​ថ្មី​ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក Carlo Ancelotti បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​មុន​ការ​ប្រកួត Club World Cup ថា៖ “ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល? ខ្ញុំ​មិន​ដឹង​អ្វីៗ​ទាំង​អស់​អំពី​រឿង​នេះ ខ្ញុំមិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​បានផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ខ្ញុំ​ជា​គ្រូបង្វឹក​របស់ Real Madrid។ កុងត្រា​របស់​ខ្ញុំ​គឺ​នៅ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2024″។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២