បាល់ទាត់អន្តរជាតិ
Southampton ប្រកាសបណ្ដេញគ្រូបង្វឹករបស់ខ្លួនចេញពីតំណែង
ក្លឹប Southampton បានប្រកាសបញ្ជាក់ថា ពួកគេចែកផ្លូវជាមួយគ្រូបង្វឹកលោក Nathan Jones ហើយ បន្ទាប់ពីគ្រូបង្វឹករូបនេះដឹកនាំបានតែ 14 ប្រកួតប៉ុណ្ណោះ។ បុរសវ័យ 49 ឆ្នាំរូបនេះត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់ Ralph Hasenhuttl កាលពីថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។
លោក Nathan Jones បានចុះកុងត្រារយៈពេល 3 ឆ្នាំកន្លះរហូតដល់រដូវក្តៅឆ្នាំ 2026។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានបរាជ័យក្នុងការសម្រេចជោគវាសនារបស់ក្លឹប ដោយដឹកនាំ Southampton ចាញ់ 9 ប្រកួតក្នុងចំណោមប្រកួតសរុប 14 ប្រកួតរបស់គាត់នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។
បច្ចុប្បន្នមានបេក្ខភាពគ្រូបង្វឹកមួយចំនួនដែលអាចនឹងមកជំនួសតំណែងរបស់ Nathan Jones រួមមានដូចជា៖ អតីតគ្រូបង្វឹក Aston Villa លោក Steven Gerrard, អតីតគ្រូបង្វឹក Leeds United លោក Jesse Marsch ដែលទើបនឹងបានបណ្តេញចេញតិចជាងមួយសប្តាហ៍មុន និងអតីតគ្រូរបស់ PSG លោក Mauricio Pochettino។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona