Connect with us

បាល់ទាត់អន្តរជាតិ

Emiliano Martinez លើក​ឡើង​ថា Mbappe នឹង​ឈ្នះពាន Ballon d’Or ជា​ច្រើន ពេល​ដែល Messi ចូល​និវត្តន៍

Published

on

អ្នក​ចាំទី​ឆ្នើម Emiliano Martinez ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ Kylian Mbappe នឹង​បន្ត​កេរ្តិ៍​ដំណែល​របស់ Lionel Messi ក្នុង​នាម​ជា​អ្នក​ឈ្នះ​ពាន Ballon d’Or ច្រើន​សម័យ​កាល នៅ​ពេល​ដែល​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ចូល​និវត្តន៍​ពី​បាល់​ទាត់។

យ៉ាង​ណា​មិញ​កន្លង​មក Emiliano Martinez ទទួល​បាន​ការ​រិះគន់​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ​ប្រទេស​បារាំង សម្រាប់​អាកប្ប​កិរិយា​មិន​ល្អ​របស់​គាត់​ចំពោះ Kylian Mbappe បន្ទាប់​ពី​ការ​ប្រកួត FIFA World Cup 2022 វគ្គ​ផ្តាច់​ព្រ័ត្រ។ មនុស្ស​ជា​ច្រើន​ជឿ​ថា អ្នកចាំទី​របស់​ក្លឹប Aston Villa រូប​នេះ មិន​គោរព និងថែម​ទាំង​ចំអក​ជា​សាធារណៈ​ទៅ​លើ Kylian Mbappe។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Martinez បាន​បដិសេធ​ការ​អះអាង​ទាំង​នោះ ដោយ​គាត់​មិន​មាន​ចេតនា​អ្វី​ឲ្យ​លើស​ពី​ក្នុង​វិស័យ​កីឡាករ​បាល់ទាត់​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត ម្ចាស់​ស្រោម​ដៃ​មាស​នៅ FIFA World Cup 2022 រូប​នេះ បាន​និយាយ​តាមរយៈ GOAL ថា៖ “ខ្ញុំ​គោរព​គាត់ (Kylian Mbappe) ខ្លាំង​ណាស់។ ខ្ញុំ​អាច​ដឹង​ថា គាត់​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ។ នៅ​ពេល​ដែល Messi ចូល​និវត្តន៍ ខ្ញុំ​ប្រាកដ​ណាស់​ថា Mbappe នឹង​ឈ្នះពាន Ballon d’Or ជា​ច្រើន”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២