បាល់ទាត់អន្តរជាតិ
Chelsea កំពុងចាប់អារម្មណ៍លើ Abde Ezzalzouli របស់ Barcelona

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona ដែលកំពុងខ្ចីជើងនៅ Osasuna គឺកីឡាករ Abde Ezzalzouli ជាគោលដៅផ្ទេរមួយនាពេលអនាគតខាងមុខនេះ។ យ៉ាងណា Chelsea ទើបតែបាននាំយកកីឡាករចំណូលថ្មីរហូតដល់ 8 នាក់ ក្នុងអំឡុងខែមករានេះ។
ដោយសារច្បាប់នៃការទាមទាររបស់ FFP តោខៀវនឹងត្រូវសម្រួលឲ្យកីឡាករមួយចំនួនចាកចេញពី Stamford Bridge ទើបពួកគេអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែមទៀតបាន។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ពេលនេះតោខៀវ Chelsea គ្រាន់តែដាក់គោលដៅលើ Ezzalzouli និងរងចាំឱកាសដែលអាចនាំយកកីឡាករវ័យ 21 ឆ្នាំរូបនេះទៅទឹកដីអង់គ្លេសបាន។
កីឡាករវ័យក្មេង Abde Ezzalzouli បានបង្ហាញខ្លួនក្នុងយុទ្ធនាការ FIFA World Cup ជាមួយប្រទេសម៉ារ៉ុក ពោរពេញដោយទេពកោសល្យដ៏អស្ចារ្យ ដោយបានបង្ហាញខ្លួនចំនួន 3 ប្រកួត ខណៈដែលក្រុមជម្រើសជាតិរបស់គេ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថែមទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi