បាល់ទាត់អន្តរជាតិ
Garnacho អាចនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយឈុតធំ ក្នុងការប្រកួតយប់នេះពេលបិសាចក្រហម Manchester United ប៉ះ Norwich City

នៅវេលាម៉ោង 9:00 នារាត្រីនេះ ក្លឹបបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុមបាតតារាង Norwich City ខណៈដែលវាអាចជាការបង្ហាញខ្លួនជាលើកដំបូងរបស់កីឡាករវ័យក្មេង Alejandro Garnacho ដែលបានយកចេញពីឈុតយុវជន។
ខ្សែប្រយុទ្ធវ័យ 17 ឆ្នាំ Alejandro Garnacho បានស៊ុតបាល់បញ្ចូលទី 12 គ្រាប់សម្រាប់ក្រុមឈុតយុវជនរបស់ក្លឹប Manchester United ក្នុងរដូវកាលនេះ រួមទាំងបានជួយឲ្យក្រុមទទួលបានជម្នះ 4-1 លើក្លឹប Everton ក្នុងការប្រកួតជុំទី 6 នៃពានរង្វាន់ FA Youth Cup ទៀតផង។
គួររំលឹកផងដែរថា ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះពី Atletico Madrid កាលពីឆ្នាំ 2020។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗកន្លងទៅនេះ Alejandro Garnacho ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអាហ្សង់ទីនថែមទៀតផង។ ទោះបីគាត់បានកើតនៅប្រទេសអេស្ប៉ាញក៏ដោយ តែក្រុមគ្រួសាររបស់គាត់ មានដូនតាជាជនជាតិអាហ្សង់ទីន។
ប្រភព: Metro