បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីជំនួប UCL របស់ក្រុមខ្លាំង PSG ប៉ះជាមួយ Bayern Munich នៅរំលងអាធ្រាតនេះ

ម្ចាស់ជើងឯកបារាំង និងក្លឹបម្ចាស់ជើងឯកនៅអាឡឺម៉ង់ត្រូវប៉ះគ្នានៅការប្រកួត UEFA Champions League ម៉ោង 3:00 រំលងអាធ្រាតនេះ ដែលវាជាការប្រកួតជើងទី 1 វគ្គ 16 ក្រុមចុងក្រោយដែលធ្វើឡើងនៅទឹកដីបារាំង Parc des Princes។
យ៉ាងណាមិញ PSG សង្ឃឹមថា ឆ្នាំ 2023 គឺជាឆ្នាំដែលពួកគេអាចបញ្ចប់ការរង់ចាំដ៏យូររបស់ខ្លួនសម្រាប់ការនាំយកពានរង្វាន់ UEFA Champions League ជាលើកដំបូងទៅផ្ទះរបស់ខ្លួន ខណៈដែល Bayern Munich ក៏កំពុងសុបិនចង់ក្លាយជាម្ចាស់ជើងឯក UCL ជាលើកទី 7 ផងដែរ។
ដោយឡែកជម្រើស 11 ដំបូងរវាងក្រុមទាំង 2 ដែលត្រូវបានគេគិតថា នឹងប្រើប្រាស់ក្នុងការប្រកួតនេះមានដូចជា៖
ក្លឹប Paris Saint-Germain អាចប្រើប្រាស់: Donnarumma; Hakimi, Marquinhos, Ramos; Mendes; Ruiz, Pereira, Verratti; Soler; Messi, Neymar។
ក្លឹប Bayern Munich អាចប្រើប្រាស់: Sommer; Cancelo, De Ligt, Upamecano, Davies; Kimmich, Goretzka; Sane, Musiala, Coman; Choupo-Moting។
ប្រភព: Sportsmole