Connect with us

បាល់ទាត់អន្តរជាតិ

ទី​បំផុត Alphonso Davies បាន​ប្ដូរ​អាវ​ជាមួយ Lionel Messi ហើយ

Published

on

រយៈពេល​ជិត 3 ឆ្នាំ​ហើយ គិត​ចាប់​តាំង​ពី​ពេល​ដែល Lionel Messi បាន​បដិសេធ​មិន​ប្ដូរ​អាវ​ជា​មួយ​ខ្សែការពារ​ស្លាប Alphonso Davies ខណៈ​ដែល​ពេល​នោះ Messi មិន​សប្បាយ​ចិត្ត ហើយ​គាត់​នៅ​ជា​កីឡាករ​របស់ Barcelona និង​បាន​ប្រកួត​ចាញ់​ក្នុង​លទ្ធផល 8-2 ជាមួយ Bayern Munich។

យ៉ាង​ណា​ពេល​នោះ Alphonso Davies បាន​និយាយ​ថា គាត់​នឹង​ព្យាយាម​សុំ​ប្ដូរ​អាវ​ជា​មួយ Lionel Messi ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​ដែល​បាន​ជួប​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ។ ដោយ​ឡែក ជំនួប​រវាង PSG និង Bayern Munich ដែល​ជា​ការ​ប្រកួត UEFA Champions League កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ បាន​ធ្វើ​ឲ្យ​ខ្សែការពារ​វ័យ 22 ឆ្នាំ បាន​ជួប Messi ជាលើក​ទី 2។

ក្រោយ​ចប់​ការ​ប្រកួត​ដែល Bayern Munich បាន​យក​ឈ្នះ Paris Saint-Germain ក្នុង​លទ្ធផល 1-0 តារា​ឆ្នើម Alphonso Davies និង Lionel Messi បាន​ប្ដូរ​អាវ​គ្នា ដោយ​នេះ​គឺ​ជា​ក្ដី​ស្រមៃ​មួយ​របស់​កីឡាករ​ឆ្នើម​សញ្ជាតិ​កាណាដា Alphonso Davies ព្រោះ​គាត់​បាន​ចាត់​ទុក Messi ជា​និមិត្ត​រូប​របស់​ខ្លួន​តាំង​ពី​កុមារភាព​មក និង​តែងតែ​ពេញ​ចិត្ត​រាល់​សមត្ថភាព​នៅ​លើ​ទីលាន​របស់​បុរស​ឆ្នើម​ដែល​ទើប​នឹង​ឈ្នះពាន​សម្រាប់​ប្រទេស​អាហ្សង់ទីន​រូប​នេះ។

ប្រភព: Sportsnet

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២