បាល់ទាត់អន្តរជាតិ
ក្លឹបមួយនៅលីគកំពូលទួរគី ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Mason Greenwood

ក្លឹបយក្សនៅលីគកំពូលនៃប្រទេសទួរគី Fenerbahce SK ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Mason Greenwood។
ក្រោយពេលរួចផុតពីការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ កីឡាករវ័យ 21 ឆ្នាំរូបនេះមានសេរីភាពក្នុងការបន្តអាជីពបាល់ទាត់របស់គាត់ឡើងវិញហើយ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅមិនទាន់មានភាពច្បាស់លាស់ទេថា តើគាត់នឹងមានឱកាសបន្តស្នាក់នៅ Old Trafford ដែរ រឺទេ។
ថ្មីត្បិតតែតុលាការបានសម្រេចចិត្តដោះលេងការជាប់ចោទទាំងអស់របស់ Mason Greenwood ពិតមែន ប៉ុន្តែក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងមួយផ្សេងទៀត ដើម្បីអាចសម្រេចបានថា តើពួកគេនឹងអនុញ្ញាតឲ្យ Greenwood បន្តលេងជាធម្មតារឺអត់។ យ៉ាងណា ភាពសុំាំញាំ និងការសង្ស័យច្រើន រួមទាំងកីឡាករមួយចំនួនរបស់ក្លឹបបិសាចក្រហមមិនពេញចិត្តនឹងគាត់ផងនោះ ត្រូវបានគេគិតថា នឹងធ្វើឲ្យ Mason Greenwood សម្រេចចិត្តចាកចេញពីទឹកដីអង់គ្លេសនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងទៅតាមរបាយការណ៍ពី Fotospor បានឲ្យដឹងថា ក្លឹប Fenerbahce បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការនាំយកគាត់ទៅកាន់ទឹកដីនៃប្រទេសទួរគី។ លើសពីនេះទៅទៀត ក្លឹបយក្សនៅអ៊ីស្តង់ប៊ុលមួយនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ Mason Greenwood និងថ្លឹងថ្លែងពីលទ្ធភាពនៃការចុះហត្ថលេខាលើគាត់នៅពាក់កណ្ដាលឆ្នាំនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!