បាល់ទាត់អន្តរជាតិ
Ramos ប្រាប់ថា រឿងគ្រប់យ៉ាងមិនទាន់បញ្ចប់ទេ!!! PSG នឹងព្យាយាមយកឈ្នះ Bayern Munich នៅប្រកួតជើងទី 2

ខ្សែការពារ Sergio Ramos បានផ្ញើសារខ្លះៗទៅកាន់ Bayern Munich បន្ទាប់ពីក្លឹបយក្សបារាំងរបស់ខ្លួន Paris Saint-Germain បានចាញ់នៅក្នុងការប្រកួតជើងទី 1 កាលពីរំលងអាធ្រាតយប់មិញនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងថា គាត់នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាថ្មីម្ដងទៀតក្នុងការប្រកួតជើងទី 2 នៅថ្ងៃទី 9 ខែក្រោយនេះ។
យ៉ាងណាមិញ PSG បានចាញ់ Bayern Munich ក្នុងលទ្ធផល 1-0 នៅក្នុងដីរបស់ខ្លួន ដែលគ្រាប់បាល់ស៊ុតបញ្ចូលទីដោយ Kingsley Coman ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះធ្លាប់ជាអតីតកីឡាកររបស់ PSG ផងដែរ ដោយគាត់បានផ្ទេរពី Ligue 1 ក្នុងឆ្នាំ 2014 ទៅកាន់ Juventus និងបន្ទាប់មកទើបផ្លាស់ទៅ Bayern Munich។
ក្រោយចប់ការប្រកួត គណនី Instagram ផ្លូវការណ៍របស់ Sergio Ramos បានផុស ដោយជាការផ្ញើសារទៅកាន់ Bayern Munich និងប្រាប់ឲ្យអ្នកគាំទ្រ Paris Saint-Germain ជឿជាក់លើគាត់ថា៖ “វាមិនទាន់បញ្ចប់នៅពេលនេះទេ… យើងនៅតែស្ថិតក្នុងការប្រយុទ្ធ ហើយយើងនឹងផ្តល់អ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងការប្រកួតជើងទី 2″។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona