Connect with us

បាល់ទាត់អន្តរជាតិ

មុន​ប៉ះ​គ្នា​យប់​នេះ Raphinha ថា Manchester United ជា​ក្លឹប​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក

Published

on

ខ្សែ​ប្រយុទ្ធ Raphinha របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​នឹង​មាន​ការ​សាកល្បង​បទពិសោធន៍​ថ្មី​ដ៏​តឹងតែង​មួយ ជាមួយ​ក្លឹប​បិសាចក្រហម Manchester United ដែល​ខ្លួន​ចាត់​ទុក​ថា ជា​ក្លឹប​ល្អ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ក្រុម​ទាំង 2 នឹង​ធ្វើ​ការ​ប្រកួត​​វគ្គ 16 ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Europa League រំលង​អាធ្រាត​នេះ​ម៉ោង 12:45 (ម៉ោង​នៅ​កម្ពុជា)។

យ៉ាង​ណា​មិញ​ក្លឹប​យក្ស​នៅ​កាតាឡាន់ Barcelona នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​បិសាចក្រហម សម្រាប់​ការ​ប្រកួត​ជើង​ទី 1 មុន​ពេល​ក្រុម​ទាំង 2 ប៉ះ​គ្នា​ម្តង​ទៀត​នៅ Old Trafford សប្តាហ៍​ក្រោយ (ថ្ងៃ​ទី 24 ខែ​កុម្ភៈ)។

ទន្ទឹម​នឹង​នេះ​ដែរ មុន​ការ​ប្រកួត​មក​ដល់ Raphinha បាន​សរសើរ​នូវ​ទម្រង់​លេង​របស់ Manchester United ដោយ​កីឡាករ​សញ្ជាតិ​​ប្រេស៊ីល​រូប​នេះ​អះអាង​ថា ការ​ប្រកួត​ជា​មួយ​បិសាចក្រហម គឺ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ហើយ​ក្រុម​របស់​គាត់​នឹង​ត្រូវ​ការ​ប្រឹងប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​អាច​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស 20 សម័យ​កាល​មួយ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២