បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមចុះហត្ថលេខាផ្ទេរដោយមិនចំណាយប្រាក់លើ Marco Asensio

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹបអធិរាជស Real Madrid គឺកីឡាករ Marco Asensio លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
ខ្សែប្រយុទ្ធស្លាប Marco Asensio ដែលបច្ចុប្បន្នមានវ័យ 27 ឆ្នាំ ត្រូវបានផ្សារភ្ជាប់នឹងការចាកចេញពីទឹកដី Santiago Bernabeu តាំងពីរដូវកាលមុនមកម្ល៉េះ។ បច្ចុប្បន្នកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លឹបប្រើប្រាស់ក្នុងជម្រើសបន្ទាប់បន្សំតែប៉ុណ្ណោះ ខណៈដែលគាត់បានបង្ហាញខ្លួនក្នុងការប្រកួតសរុបត្រឹមតែ 970 នាទីប៉ុណ្ណោះ ក្នុងរដូវកាល 2022-2023 នេះ។
យោងតាមរបាយការណ៍ពី Calciomercato បានលើកឡើងថា ក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Marco Asensio នៅរដូវក្តៅខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំលោក Mikel Arteta ក៏ជាអ្នកដែលបានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព ខ្សែប្រយុទ្ធស្លាបដែលជាមិត្តរួមសញ្ជាតិរបស់គាត់រូបនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega