Connect with us

បាល់ទាត់អន្តរជាតិ

Erik ten Hag លើក​ឡើង​ថា ប្រកួត​យប់​មិញ ក្រុម​របស់​ខ្លួន​គួរ​តែ​ស៊ុត​បញ្ចូលទី​បាន​យ៉ាង​ហោច​ណាស់ 4 គ្រាប់

Published

on

គ្រូបង្វឹក​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា ក្រុម​របស់​គាត់​គួរ​តែ​រក​បាន​យ៉ាង​ហោច​ណាស់ 4 គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង Barcelona ដែល​ជា​ការ​ប្រកួត Europa League កាល​ពី​រំលង​ធ្រាត​យប់​មិញ​នេះ។

ក្លឹប​បិសាចក្រហម Manchester United បាន​ត្រឹម​ស្មើ 2-2 នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី 1 ដែល​ធ្វើ​ឡើង​នៅ​ទឹកដី Camp Nou ខណៈ​ដែល Raphinha បាន​ស៊ុត​បញ្ចូលទី​គ្រាប់​ចុង​ក្រោយ នៅ​នាទី​ទី 76 ដោយ​វា​គឺ​ជា​គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​ក្លឹប​បិសាចក្រហម​មិន​អាច​ទទួល​បាន​​ជ័យ​ជម្នះ​ទៅ​លើ Barcelona បាន។

លទ្ធផល​នេះ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ជើង​ទី 2 នៅ Old Trafford សប្តាហ៍​ក្រោយ កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​តឹងតែង ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ-ចាញ់ សម្រាប់​ធ្វើ​ដំណើរ​ទៅ​ការ​ប្រកួត​បន្ទាប់។ ក្លឹប​បិសាចក្រហម Manchester United នឹង​មាន​ប្រៀប​ជាង Barcelona ព្រោះ​ពួក​គេ​គឺ​ជា​ម្ចាស់​ផ្ទះ និង​មាន​កម្លាំង​ចិត្ត​ពេញ​ទំហឹង​ពី​អ្នក​គាំទ្រ​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ចប់​ការ​ប្រកួត Erik ten Hag មិន​ពេញ​ចិត្ត​ខ្លាំង​ឡើយ ជាមួយ​នឹង​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន ហើយ​លោក​មាន​អារម្មណ៍​ថា ពួក​គេ​គួរ​តែ​រក​គ្រាប់បាល់​បាន 4 គ្រាប់​ទៅ​លើ Barcelona។ ថ្លែង​ទៅ​កាន់​សារព័ត៌មាន បន្ទាប់​ពី​ការ​ប្រកួត បុរស​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​និយាយ​ថា៖ “យើង​បាន​ប្រឈម​មុខ​នឹង​ក្រុម​លេខ 1 ក្នុង​ប្រទេស​អេស្ប៉ាញ ដែល​ជា​ការ​ប្រកួត​ក្រៅ​ដី ហើយ​យើង​គ្រប់គ្រង​ស្ថានការណ៍​នៅ​លើ​ទីលាន​បាន។ ខ្ញុំ​គិត​ថា ពួក​យើង គួរ​តែ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ហោចណាស់ 4 គ្រាប់”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២