បាល់ទាត់អន្តរជាតិ
Manchester City រកឃើញបេក្ខភាពខ្សែការពារថ្មី ដើម្បីជំនួសកន្លែងរបស់ Joao Cancelo

ក្លឹបមេឃខៀវ Manchester City កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករ Federico Dimarco របស់ក្លឹប Inter Milan ក្នុងអំឡុងពេលដែលពួកគេកំពុងស្វែងរកខ្សែការពារឆ្វេងចំណូលថ្មី ដើម្បីជំនួសកន្លែងរបស់ Joao Cancelo។
យ៉ាងណាមិញកីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានក្លាយជាកីឡាករឆ្នើមម្នាក់របស់ Inter Milan ក្នុងអំឡុងរដូវកាលឆ្នាំ 2022-2023 នេះ។ ទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះធ្វើឲ្យគាត់ដណ្ដើមកៅអីជម្រើស 11 នាក់ដំបូងរបស់ Robin Gosens ថែមទៀតផង។
សម្រាប់សមត្ថភាពក្នុងការបញ្ជូនបាល់ចូលទៅក្នុងប្រអប់គ្រោះថ្នាក់ និងអាចលេងជាខ្សែការពារកណ្ដាលផងនោះ គឺជាមូលហេតុសំខាន់មួយដែល Manchester City ព្យាយាមនាំយកគាត់ទៅ Etihad Stadium នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភពពីគេហទំព័រ 90min.com បានបញ្ជាក់ថា Federico Dimarco គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតដែល Inter Milan នឹងពិចារណាលក់នៅរដូវក្តៅនេះ ហើយតម្លៃផ្ទេររបស់គាត់ប្រហែលជា 40 លានផោន។ ដូចគ្នានេះដែរ Joao Cancelo ត្រូវបានគេដឹងថា ប្រហែលជានឹងមិនត្រឡប់មក Manchester City វិញឡើយ បើទោះបីជាគាត់ចប់ភារកិច្ចខ្ចីជើងនៅ Bayern Munich ក៏ដោយ។ ដូច្នេះ Federico Dimarco ជាបេក្ខភាពដ៏សាកសមបំផុតដើម្បីជំនួសតួនាទីរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ