បាល់ទាត់អន្តរជាតិ
PSG មានគម្រោងចង់ហៅ Thomas Tuchel មកដឹកនាំវិញ

ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកអតីតគ្រូបង្វឹកដែលធ្លាក់ដឹកនាំក្លឹបលោក Thomas Tuchel ត្រឡប់ទៅ Parc des Princes វិញ នាពេលអនាគត។ យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ធ្លាប់បានដឹកនាំក្លឹប PSG នៅចន្លោះខែសីហា ឆ្នាំ 2018 ដល់ខែធ្នូ ឆ្នាំ 2020 មុនពេលពួកគេបានចែកផ្លូវគ្នា។
ដោយឡែកមុនពេលដែលលោក Thomas Tuchel ចាកចេញ គាត់បានបន្សល់ទុកនូវពានរង្វាន់ Ligue 1 ចំនួន 2 និងធ្លាប់បានដឹកនាំឲ្យក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2019-2020 ដែលពេលនោះ PSG បានចាញ់ Bayern Munich ក្នុងលទ្ធផល 1-0។
ចាប់តាំងពីពេលនោះមក បុរសវ័យ 49 ឆ្នាំរូបនេះបានចំណាយពេលជាមួយក្លឹបតោខៀវ Chelsea ដោយបានដឹកនាំក្លឹបឲ្យឈ្នះពាន UEFA Champions League នៅរដូវកាល 2020-2021 ផងដែរ ប៉ុន្តែគាត់ត្រូវបានបណ្ដេញចេញពីតំណែងកាលពីឆ្នាំមុន។
Thomas Tuchel មិនបានបន្តការងារអ្វីទៀតឡើយ ចាប់តាំងពីពេលដែលគាត់ត្រូវបានបណ្តេញចេញកាលពីខែកញ្ញា ឆ្នាំ 2022។ យោងតាមរបាយការណ៍ពី RMC Sport បានអះអាងថា លោក Thomas Tuchel អាចនឹងត្រឡប់ទៅដឹកនាំ PSG វិញ ប្រសិនបើគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Christophe Galtier មិនធ្វើឲ្យក្រុមមានភាពលេចធ្លោរ និងមិនមានឈ្នះពានអ្វីជាដុំកំភួនទេនោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល
-
បាល់ទាត់អន្តរជាតិ2 days ago
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi