បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ស៊ុត Hat-Trick ជួយឲ្យក្លឹបបិសាចក្រហមដណ្ដើមបានបីពិន្ទុពីក្រុមភ្ញៀវ Norwich City (មានវីដេអូ)

ក្លឹបបិសាចក្រហម Manchester United បានយកឈ្នះ Norwich City ក្នុងលទ្ធផល 3 ទល់នឹង 2 កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ជាមួយនឹងជ័យជំនះយ៉ាងលំបាក ខណៈដែលក្លឹប Norwich គឺជាក្លឹបដែលស្ថិតនៅបាតតារាងដែលជាតំបន់ត្រូវកាត់ចោល។
Manchester United បានស៊ុតបាល់នាំមុខគូប្រកួតមុនរហូតដល់ 2 គ្រាប់ នៅតង់ទីមួយ ដែលគ្រាប់បាល់ទាំងពីររកបានដោយ Cristiano Ronaldo នៅនាទីទី 7 និងនាទីទី 32។ ក្រោយមកទៀត ក្រុមភ្ញៀវ Norwich City បានស៊ុតតាមស្មើពីរគ្រាប់វិញ។
គ្រាប់បាល់ចុងក្រោយមួយគ្រាប់ ដែលជាគ្រាប់បាល់ Free Kick ដ៏ល្អរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅនាទីទី 76 បានធ្វើឲ្យបិសាចក្រហមទទួលជ័យជំនះនៅថ្ងៃនេះ។ ការទទួលបានបីពិន្ទុនេះដែរ បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United មានឱកាសអាចដណ្ដើម Top 4 បាន ខណៈដែល Arsenal និង Tottenham បានប្រកួតចាញ់នៅថ្ងៃនេះ។