បាល់ទាត់អន្តរជាតិ
Chelsea ទាក់ទងសួរតម្លៃផ្ទេរខ្សែប្រយុទ្ធ Neymar Jr រួចហើយ!!!

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានដឹងពីតម្លៃនៃការស្នើសុំរបស់ក្លឹបយក្សបារាំង Paris Saint-Germain ហើយ ដែលវាគឺជាតម្លៃផ្ទេរសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr។ យ៉ាងណាមិញចាប់តាំងពីបានចូលរួមជាមួយក្លឹបម្ចាស់ជើងឯកបារាំង ដោយផ្ទេរពីក្លឹបអ្នកមានបុណ្យ Barcelona ក្នុងឆ្នាំ 2017 តារាឆ្នើមរូបនេះ បានស៊ុតបញ្ចូលទីសរុប 117 គ្រាប់ និង Assists 76 ដង ក្នុងការបង្ហាញខ្លួន 172 ប្រកួត។
ក្នុងអំឡុងពេលស្នាក់នៅជាមួយ PSG គាត់បានឈ្នះពានរង្វាន់លីគសរុបចំនួន 4 ពានរង្វាន់ French Super Cup ចំនួន 4, ពានរង្វាន់ Coupe de France ចំនួន 3 និងពានរង្វាន់ Coupe de Ligue។ បច្ចុប្បន្ន Neymar នៅមានកុងត្រារហូតដល់រដូវក្តៅឆ្នាំ 2025 ជាមួយក្លឹប PSG។
ទោះជាយ៉ាងណាក៏ដោយ PSG ត្រូវបានគេរាយការណ៍ថា នឹងលក់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលមានក្លឹប 5 នៅ Premier League កំពុងចាប់អារម្មណ៍។ យោងតាម Football Insider បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea មានគម្រោងជាក់លាក់លើ Neymar ហើយពួកគេក៏ដឹងពីតម្លៃផ្ទេររបស់គាត់ដែរ ខ្ទង់ប្រមាណជា 85 លានផោនទៅ 95 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!