បាល់ទាត់អន្តរជាតិ
បិសាចក្រហម នឹងលក់ Marcus Rashford ប្រសិនបើមានក្លឹបណាហ៊ានចាយលុយដល់ 120 លានផោន

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងអាចចែកផ្លូវជាមួយ Marcus Rashford លុះត្រាតែពួកគេទទួលបានតម្លៃផ្ទេរ 120 លានផោន ពីក្លឹបណាដែលចង់បានខ្សែប្រយុទ្ធរូបនេះ នៅរដូវក្តៅខាងមុខ។
យ៉ាងណាមិញកីឡាករវ័យ 25 ឆ្នាំ Marcus Rashford បានបង្ហាញខ្លួនដ៏លេចធ្លោរក្រោមការដឹនាំរបស់លោក Erik ten Hag ក្នុងយុទ្ធនាការរដូវកាលថ្មី 2022-2023 ដោយស៊ុតបញ្ចូលទីបាន 22 គ្រាប់ និង Assists បានចំនួន 8 ដង ក្នុងការបង្ហាញខ្លួនសរុប 35 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់បិសាចក្រហម។
កន្លងមក កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទឹកដី Old Trafford ដែលពេលនោះក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និង Ralf Rangnick ប៉ុន្តែអ្វីៗមិនបានកើតឡើង ហើយគាត់ក៏បន្តស្នាក់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ពេលនេះ។ បច្ចុប្បន្ន Marcus Rashford នៅមានកុងត្រាជាមួយក្លឹបបិសាចក្រហមត្រឹមតែដល់ពាក់កណ្ដាលរដូវកាលឆ្នាំ 2024 តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ Rashford មិនទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយបិសាចក្រហមនៅឡើយទេ។ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា Manchester United នឹងលក់គាត់ចេញក្នុងទឹកប្រាក់ 120 លានផោន ប្រសិនបើពួកគេមិនអាចចរចាបន្តកុងត្រាថ្មីជាមួយគាត់ នៅចុងបញ្ចប់នៃរដូវកាលនេះបានទេ ដែលប្រសើរជាងទុកគាត់ឲ្យផុតកុងត្រា និងចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំ 2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi